សម្តេច​ហ៊ុន សែន​៖ ការ​ភ្លេច ឬ​ធ្វើ​ភ្លេច​អតីតកាល​មិនមែន​ជា​វិធី​នៃ​ជន​ដែល​ជោគជ័យ​ឡើយ​

02-02-2016 9:11 am 3544

​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សរសេ​រលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា ការ​ភ្លេច ឬ​ធ្វើ​ភ្លេច​អតីតកាល​​មិន​មែន​​ជា​​វិធី​​​នៃ​​ជន​​ដែល​​មាន​​ជោគជ័យ​​នោះ​​ឡើយ​​។ មិនមែន​ជា​វិធី​នៃ​ជន​ដែល​ជោគជ័យ​ព្រោះ​ថា​​សូម្បី​​តែ​​សច្ចធម៌​​ប្រវត្តិ​សាស្ត្រ​​ក៏​​មិន​​ទទួល​ស្គាល់​​ផង​​នោះ​។​


​ប្រមុខ​រដ្ឋាភិបាល​បានបញ្ជាក់​ថា កន្លងមក​នេះ​ខ្ញុំ​បាន​ដើរ​ពិនិត្យ​នូវ​ទីតាំង​ដែល​បាន និង​កំពុង​អភិវឌ្ឍន៍​។ ឃើញ​ការ​លូត​លាស់ ខ្ញុំ​​ក៏​​នៅ​ចងចាំ​គ្រា​ដែល​លំបាក​ដែល​យើង​មិនគួរ​ភ្លេច​។ សម្តេច​ហ៊ុន សែន​បាន​ចោទ​​ជា​​សំនួរ​​ថា តើ​​យើង​ចេញ​ពី​ទីណា​ទើប​មាន​ថ្ងៃនេះ​?

 

​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​បាន​បង្ហាញ​រូបថត​មួយចំនួន​ដែល យុវជន​ជំនាន់​ក្រោយ​មួយ​ចំនួន មិន​​ដែល​​បាន​​ឃើញ​​នូវ​​សកម្មភាព​​កសាង​​ប្រទេស​​ក្នុង​​ដំណាក់កាល​​ដែល​​សម្តេច​ហ៊ុន សែន​យល់​ថា​​មាន​សន្តិភាព​​ផង មាន​សង្គ្រាម​​ផង ដែល​​ដៃ​ម្ខាង​ត្រូវការ​រពា​រការ​វឹល​ត្រឡប់​របស់​ពួក​ប៉ុល ពត​ផង​និង​ដៃ​ម្ខាង​ទៀត​​កសាង​ប្រទេស​​ផង​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត