ឃាតករ​​លើ​​ដងផ្លូវ​​សម្លាប់​មនុស្ស​​០៤​នាក់​ ​នៅ​​ថ្ងៃ​ទី​​០១​កុម្ភៈ​​

02-02-2016 9:09 am 977

​មនុស្ស ០៤​នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​២០​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ចំនួន ១១​លើក នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នា​២០១៦​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់គេ​ហ​ទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២​គ្រឿង រថយន្ត​ធុន​តូច ៤​គ្រឿង និង​រថយន្ត​ធំ ១​គ្រឿង និង​យាន​ផ្សេងៗ ២​គ្រឿង​។ មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន ៤​លើក ប្រជែង​គ្រោះថ្នាក់ ៣​លើក ស្រវឹង ១​លើក បត់​គ្រោះថ្នាក់ ១​លើក បើក​មិន​ប្រកាន់​ស្តាំ ១​លើក និង​កត្តា​យានយន្ត ១​លើក៕

 

ព័ត៌មានផ្សេងទៀត