កម្មវិធី​ប្រឡង​សេដ្ឋកិច្ច​បៃតង​លើក​ទី​០២ ពានរង្វាន់​សម្តេច​ហ៊ុន សែន​ចាប់ផ្តើម​ហើយ​

01-02-2016 5:58 pm 1035

​កម្ម​វិធី​ចលនា​ប្រឡង​ប្រណាំង ពានរង្វាន់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន សម្រាប់​សេដ្ឋកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​០២ ឆ្នាំ​២០១៦ គឺជា​កម្ម​វិធី​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ធុរៈកិច្ច​បៃតង​និង​គុណភាព​សេវា​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​និង​ចូលរួម​ក្នុង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​និង​ការបម្រើ​ដល់​ប្រយោជន៍​រួម​តាមរយ​ការយកចិត្តទុកដាក់​លើ​ផ្នែក​បរិស្ថាន សង្គម​និង​វប្បធម៌​ផងដែរ សំដៅ​ដល់​ការគាំទ្រ​ប្រឡងប្រណាំង រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ និង​យុទ្ធនាការ​ឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍ កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិ​យៈ​​។​

 

បើ​យោង​តាម​គេហទំព័រ​ហ្វេ​សប៊ុក របស់​ក្រសួង​ទេសចរណ៍​បានឲ្យដឹងថា ពានរង្វាន់ សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​សម្រាប់​ធុរៈកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​ជា​រង្វាន់​ពិសេស​សម្រាប់​ផ្តល់​ឲ្យ​សហគ្រាស  ប្រតិបត្តិ​ករ​ទេសចរណ៍ សហគមន៍  ឬ​បុគ្គល​ដែល​ទទួលបាន​រង្វាន់​ធុរៈកិច្ច​បៃតង​ចាប់​ពី​ពីរ​ឡើង​ទៅ​មាន ស្នាដៃ​ឆ្នើម​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និង​ការចូលរួម​ដល់ កម្ពុជា​ស្អាត កម្ពុជា​បៃតង​។​​រី​ឯ​ប្រភេទ​រង្វាន់​ទាំង​ប្រាំមួយ​រួមមាន​៖

១.​រង្វាន់​សម្រាប់​ធុរៈកិច្ច​មាន​ស្នាដៃ​ឆ្នើម ខាង​ថែរក្សា​អនាម័យ​និង​បរិស្ថាន

២.​រង្វាន់​សម្រាប់​ធុរៈកិច្ច​មាន​ស្នាដៃ​ឆ្នើម ក្នុងការ​ធនុ​វត្ត​ន៍​គោលការណ៍​(3Rs Award) 

៣.​រង្វាន់​សម្រាប់​ធុរៈកិច្ច​មាន​ស្នាដៃ​ឆ្នើម​ខាង​សុខុមាលភាព​សង្គម និង​បេតិកភណ្ឌ​វប្បធម៌​

៤.​រង្វាន់​សម្រាប់​ធុរៈកិច្ច​មាន​ស្នាដៃ​ឆ្នើម ផ្នែក​កន្លែង​ធ្វើ​ការដែល​មាន​ភាបល្អប្រសើរ​

៥.​រង្វាន់​សម្រាប់​សហគ្រិន​ដែលមាន​ស្នាដៃ​ឆ្នើម និង​

៦.​រង្វាន់​សម្រាប់​ធុរៈកិច្ច​មាន​ស្នាដៃ​ឆ្នើម​ខាង​ថែរក្សា​ឆ្នេរសមុទ្រ​។​

 

​ចំពោះ​ប្រភេទ​សហគ្រាស ដែល​ត្រូវ​ចូលរួម ក្នុង​ការប្រលងប្រណាំង​រួមមាន​ដូចជា​៖ សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ សហគ្រាស​ធុន​តូច និង​មធ្យម ផលិត​វត្ថុ​អនុស្សាវរីយ៍ Shopping Center សហគ្រិន​វ័យក្មេង ឬ​វិនិយោគិន និង​សាលា​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​។​

 

សូម​បញ្ជាក់​ផង​ដែរ​ថា សហគ្រាស  ប្រតិបត្តិ​ករ​ទេសចរណ៍ សហគមន៍ បុគ្គល​ទាំងអស់​ដែល​បំពេញ​ធុរៈកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​និង​វិស័យ​គាំទ្រ​អាច​ចូលរួម​ក្នុង​កម្មវិធី​ប្រឡង​ប្រណាំង​យក​រង្វាន់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន សម្រាប់​សេដ្ឋកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​០២ ឆ្នាំ​២០១៦​ត្រូវ​ដាក់​ពាក្យសុំ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​តាមរយៈ​ការចូល​ទៅ​កាន់​គេហទំព័រ​WWW.cambodiaecobusiness.org ដើម្បី​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អន​ឡាញ​និង​អាច​ស្វែងរក​ឯកសារ​នានា​ពាក់ព័ន្ធ​ក្នុង​គេហទំព័រ​នេះ​៕(​ដោយ​៖​ថា ចាន់​ធី​)


ព័ត៌មានផ្សេងទៀត