អ្នកវិភាគ​សេដ្ឋកិច្ច​​៖​​ការចំណាយ​​តិច​​ឬ​ច្រើន​​របស់​​ពលរដ្ឋ​​នៅក្នុង​​ពិធី​ចូល​ឆ្នាំ​ចិន​​អាស្រ័យ​​លើ​ជំនឿ​

01-02-2016 5:39 pm 1822

​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​នឹង​ឈាន​មកដល់​នៅ​ថ្ងៃ​ទី​៧-៨ និង​៩​ខែ​កុម្ភៈ​។ ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាប់​ខ្សែ​ចិន​ចូលរួម​ប្រារព្ធ មិន​ចាញ់​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឡើយ​។ បើ​តាម​ការកត់សំគាល់ ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មិន​ជាប់​ខ្សែ​ចិន​ខ្លះ ក៏​ចូលរួម​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ចិន​-​វៀតណាម​នេះដែ​។ នៅក្នុង​ការរៀបចំ​ពិធី​ចូល​ឆ្នាំ​ចិន​-​វៀតណាម​នេះ​ផងដែរ ប្រជា​ពលរដ្ឋ​ខ្មែរ​មួយចំនួន បាន​ចំណាយ​ថវិកា​រាប់​រយ​ដុល្លារ ដោយ​អាស្រ័យ​តាម​សេដ្ឋកិច្ច​គ្រួសារ​ពួកគេ​។ ​យ៉ាងណា​ក៏​ដោយ​អ្នកវិភាគ​សេដ្ឋកិច្ច​លើកឡើងថា ទាំងអស់នេះ​វា​មិនមែន​ជា​ការ​ចំណាយ​ខ្ជះខ្ជាយ​ទេ ប្រសិន​វា​ជា​ជំនឿ​។ ជំនឿ មានន័យថា​ការរៀបចំ​ពិធី​ចូលឆ្នាំ​ចិន​-​វៀតណាម​បាន​ផ្តល់​សេចក្តីសុខ​ដល់​ក្រុមគ្រួសារ និង​ធ្វើ​ឲ្យ​អាជីវកម្មឬ​មុខរប​រ​រកស៊ី​ពួកគេរ​រីកចម្រើន​ជាដើម​។ ប៉ុន្តែ​វា​នឹង​ក្លាយជា​ការចំណាយ​ឥត​ប្រយោជន៍ ប្រសិនបើ​អ្នកចូលរួម​ប្រារព្ធ​ពិធី​នេះ មិន​ជឿ​លើ​ពិធី​ប្រពៃណី​ចិន​មួយ​នេះ​។

 

សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ចាន់ សុផល​ជា​អ្នកវិភាគ​សេដ្ឋកិច្ច នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

 

 

 

 

 

 

 

 


ព័ត៌មានផ្សេងទៀត