កូរ៉េខាងត្បូង​​ត្រូវ​ការដាក់​​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​​របស់​​អាមេរិក​បន្ថែម​​ប្រឆាំង​នឹង​​កូរ៉េខាងជើង​​

01-02-2016 4:23 pm 2366

​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​០១​កុម្ភៈ​ថា ខ្លួន​ត្រូវការ​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​(THAAD)​របស់​អាមេរិក​បន្ថែម នៅលើ​ឧបទ្វីប​កូរ៉េ ដើម្បី​ការពារ​ការគំរាមកំហែង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​។ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ទើបតែ​តែងតាំង​ថ្មី​លោក​Moon Sang-Kyun​បាន​និយាយ​ប្រាប់​សន្នីសីទ​កាសែត​ថា ជា​ការពិត​ណាស់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​ពិតជា​មាន​ប្រយោជន៍ សម្រាប់​ការពារ​ជាតិ​និង​សន្តិសុខ​ជាតិ​របស់​កូរ៉េ​ខាងត្បូង​ទាំងមូល​។​


​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​(THAAD)​បាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​Lockheed Martin​របស់​សហរដ្ឋអាមេរិក ។​យ៉ាងណាក៏ដោយ យោធា​កូរ៉េខាងត្បូង​គ្រោង​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ផ្ទាល់ខ្លួន​ជាមួយ​បច្ចេក​វ​ទ្យា​ក្នុងស្រុក ដែល​ហៅថា ប្រព័ន្ធ​អាកាស​ការពារ​មី​ស៊ី​ល​របស់​កូរ៉េ​(IAMD)៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត