បក្ស​ប្រជាជន​៖​ការ​មិន​​ហ៊ាន​​ចូល​​ស្រុក​​របស់​​ឯកឧត្តម សម រង្ស៊ី​​ ​​គឺជា​ជន​​កំសាក​​

01-02-2016 11:08 am 1866

​លោក សុខ ឥសាន មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាបានអះអាងថា  ឯកឧត្តម សម រង្ស៊ី ជា​មនុស្ស​កំសាក​ ដែល​មិន​ហ៊ាន​ចូល​ស្រុក​ប្រឈម​នឹង​ផ្លូវច្បាប់ ហើយ​លោក​បាន​បញ្ជាក់ថា គណ​បក្ស​​​ប្រជាជន​កម្ពុជា​​​ មិន​ដែល​ខ្លាច​គួរ​ប្រកួតនោះឡើយ​។

​សំឡេង លោក សុខ ឥសាន​៖

 

​ការអះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ពេល​នេះ បាន​ធ្វើឡើង​ក្រោយ​ពី​ឯកឧត្តម សម រង្ស៊ី បាន​លើកឡើង​ថា អ្នក​ដែល​មិន​ឲ្យ​សម រង្ស៊ី ចូល​នោះ​គឺ​ខ្លាច​សម រង្ស៊ី គឺ​មនុស្ស​នោះ​កំសាក ខ្លាច​សម រង្ស៊ី​។​

​សំឡេង ឯកឧត្តម សម រង្ស៊ី​៖

 

​គួរបញ្ជាក់​ថា​លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចំនួន​ពីរ​។ ទី​១ ឯកឧត្តម ជាប់​ពាក់ព័ន្ធ​នឹង​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យមាន​ការរើសអើង ដែល​ប្តឹង​ដោយ លោក ហោ ណាំហុង​។​ទី​២​ឯកឧត្តម ពាក់ព័ន្ធ​នឹង​ការ​ចោទ ប្រកាន់ សមគំនិត​ក្លែងបន្លំ​ឯកសារ ក្នុង​សំណុំរឿង​របស់​អតីត​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​សម រង្ស៊ី លោក ហុង សុខ​ហួរ​៕

(ដោយ៖គួន សំបូរ)


ព័ត៌មានផ្សេងទៀត