ចលនា​តវ៉ា​​របស់​​តៃកុង​​ឡាន​​ក្រុមហ៊ុន​​កា​ពី​តូ​ល​​បាន​ផ្ទុះ​​ជាថ្មី​​

01-02-2016 10:51 am 1310

ចលនា​តវ៉ា​ទាមទារ​រក​យុត្តិធម៌ របស់​អ្នក​បើក​ឡាន​ឲ្យ​ក្រុមហ៊ុនកា​ពី​តូល (Capitol Tours) បានចាប់ផ្តើម​សារជាថ្មី​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ បន្ទាប់​ពី​ដកឃ្លា​សម្រាក​រយៈពេល ៥​ថ្ងៃ រង់ចាំ​ដំណោះស្រាយ តាម​ការស្នើ របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ មករា ២០១៦​។  តែ​ផ្ទុយទៅវិញ ក្រុម​ថៅកែ​ទាំងនេះ មិន​មាន​ឆន្ទះ ច​ចារ​ដោះស្រាយ​ជាមួយ​ភាគី​កម្មករ​នោះ​ទេ​។ នេះ​បើ​យោង​តាម​គណៈកម្មាធិការ​យុវជន​សហភាព​ការងារ​កម្ពុជា​( CLC Youth Committee) ។​


​គណៈកម្មាធិការ​យុវជន​សហភាព​ការងារ​កម្ពុជា បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ បន្ត​ផ្អាក​ជិះឡាន​ក្រុមហ៊ុន​កា​ពី​តូ​ល ដើម្បី​ជម្រុញ​ឲ្យ​ក្រុម​ថៅកែ​រំលោភសិទ្ធិ ជិះជាន់ កេងប្រវ័ញ្ច​ញើស​ឈាម​កម្មករ រើសអើង​សហជីព ឲ្យទទួល​យក​អ្នក​បើក​ឡាន​ទាំង ៤៥​នាក់​ចូល​ធ្វើការ និង​គិត​ប្រាក់​រំលឹក​ឡើងវិញ​៕

(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត