ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា មាន​គោលដៅ​លើកកម្ពស់​ការយល់ដឹង​ពី​ការវិនិយោគ​

01-02-2016 10:50 am 2221

​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) នៅ​ថ្ងៃ​ទី​៣១ មករា បាន​រៀបចំ​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា “My First STOCK” នៅ​ផ្សារ​ទំនើប អ៊ី​អន ក្នុង​គោលបំណង​ដើម្បី​លើក​កំពស់​ការយល់ដឹង​ពី​វិស័យ​មូល​ប​ត្រ ផ្សារ​មូលបត្រ​កម្ពុជា​។

​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា​នេះ សាធារណជន បាន​ជួបពិភាក្សា​ដោយផ្ទាល់ ជាមួយនឹង​ក្រុមហ៊ុន​មូលបត្រ និង ក្រុមហ៊ុន​ចុះ​បញ្ចីល​ក់​មូលបត្រ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ អំពី​ភាគហ៊ុន​ចុះបញ្ជី និង​សេវា​ពាក់ព័ន្ធ​នានា ក៏​ដូចជា​ទទួលបាន​កា​រ​យល់​ដឹង​បន្ថែម​ពី​ការបើក​គណនី​ជួញដូរ​មូលបត្រ និង​ការវិនិយោគ​ផងដែរ​។ នេះ​ជា​ការបញ្ជាក់​ពី​សំណាក់​លោក​ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​។​

សំឡេង​លោក​ហុង សុ​ហួរ​

​លោក​ហុង សុ​ហួរ បន្តថា បច្ចុប្បន្ន​នេះ​ផ្សារ​មូល​ប​ត្រ​កម្ពុជា ហាក់​នៅ​មិនទាន់​មាន​ភាព​សកម្ម​នៅឡើយ​ទេ ដោយសារ​តែ​សាធារណជន​មួយចំនួន នៅ​មិនទាន់​យល់​ច្បាស់​ថា អ្វី​ទៅជា​ផ្សារ​ភាគហ៊ុន​។ ដូច្នេះ​ដើម្បី​ស្វែងយល់ អំពី​ការធ្វើ​វិនិយោគ​ភាគហ៊ុន​នេះ គួរតែ​ចូលរួម​សាកល្បង ទៅតាម​លទ្ធភាព​ដែល​យើង​មាន​។

សំឡេង​លោក​ហុង សុ​ហួរ​

​នាពេល​បច្ចុប្បន្ន​នេះ នៅ​ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​ពីរ ប៉ុណ្ណោះ ដែល​បាន​បោះផ្សាយ​ភាគហ៊ុន និង​ដំណើរកា​រទិញ​-​លក់​មូលប័ត្រ​។ ក្រុមហ៊ុន​ទាំង​ពីរ​នោះ​គឺ​រដ្ឋាករទឹក​ស្វយ័ត​រាជធានី ភ្នំពេញ និង​ក្រុមហ៊ុនហ្គ្រេ​ន​ធ្វី​ន​អ៊ីនធឺណេ​សិន​ណល (​ខេ​ម​បូឌា​) ភីអិលស៊ី ដែល​ជា​របស់​ចិនតៃវ៉ាន់​។ ប៉ុន្តែ​បើ​តាម​ការអះអាង​ពី​លោក​ហុង សុ​ហួរ បានបញ្ជាក់​ថា នៅ​មាន​ក្រុម ១ ឬ​២​ក្រុមហ៊ុន​ទៀត កំពុង​បំពេញ​នីតិវិធី ដើម្បី​រៀបចំ​IPO ក្នុងការ​បោះផ្សាយ​ភាគហ៊ុន ក្នុងនោះ​រួមមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ក្រុមហ៊ុនកាត់ដេរ​។​

​គួរបញ្ជាក់​ថា ក្រុមហ៊ុន​ផ្សារ មូលប័ត្រ​កម្ពុជា​ត្រូវបាន បង្កើតឡើង​ក្នុង ឆ្នាំ​២០១១ ដែលជា​ក្រុមហ៊ុន​ចម្រុះ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ភាគហ៊ុន​៥៥​ភាគរយ និង​ក្រុមហ៊ុន​មូលប័ត្រ​ប្រទេស​កូរ៉េខាងត្បូង ដែលមាន ភាគហ៊ុន​៤៥​ភាគរយ​៕​ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត