លទ្ធផល​ត្រួត​ពិនិត្យ​​ការអនុវត្ត​​ច្បាប់​​ចរាចរណ៍​​ផ្លូវគោក ​៣១​ថ្ងៃ ​នៃ​ខែ​មករា​​

01-02-2016 10:12 am 934

​រយៈពេល​៣១​ថ្ងៃ នៃ​ខែ​មករា​ដើមឆ្នាំ​២០១៦ លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក បានបង្ហាញ​ថា មាន​មធ្យោបាយ​ធ្វើដំណើរ​ល្មើស​ល្បើន​ចំនួន ២១៥ ១៥២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៦២% ។ ក្នុងចំណោម​ករណី​ល្មើស​ទាំងអស់​ទទួលបាន​ការអប់រំ ចំនួន ១០៣ ៣៥៩ គ្រឿង ស្មើ​៤៨% និង​ត្រូវបាន​ពិន័យ​ចំនួន ១១១ ៧៩៣​គ្រឿង (​បង់​ប្រាក់​ចំនួន ៧៤%)​។ ដោយឡែក​សម្រាប់​ថ្ងៃ​ទី​៣១ មករា គឺ​មាន​ករណី​ល្មើស​ចំនួន ៣ ៨៩៥​គ្រឿង (​ម៉ូតូ ៦៥%) ក្នុងនោះ​ទទួលបាន​ការអប់រំ ១៨២៩​គ្រឿង និង​ត្រូវបាន​ពិន័យ​ចំនួន ២០៦៦​គ្រឿង​។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៃ​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ ៕

(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត