ឯកឧត្តម សម រង្ស៊ី ប្តេជ្ញា​ថា​នឹង​វិល​​ចូល​​កម្ពុជា​​វិញ​​មុន​​ពេល​​បោះឆ្នោត​​ថ្នាក់​ជាតិ​​២០១៨​

01-02-2016 9:26 am 2687

​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​បញ្ជាក់​ជា​ថ្មី​ថា ឯកឧត្តម នឹង​វិល​ចូល​ស្រុក​វិញ​មុន​ពេល​បោះឆ្នោត​នាពេលខាងមុខ ដូច​ការ​បោះឆ្នោត​ឆ្នាំ​មុនៗ​ដែរ​។ ប្រធាន​គណបក្សប្រឆាំង​រូបនេះ បាន​អះអាង​ថា  ការបោះឆ្នោត​មួយ​ត្រឹមត្រូវ​លុះត្រាតែ​មាន រូប​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ប្រកួតប្រជែង ហើយ​គ្មាវ​ត្តមាន​រូបសម រង្ស៊ី ការ​ប្រកួត​​នឹង​គ្មាន​ន័យ​នោះទេ​។​

​សំឡេង​៖

 

ថ្លែង​ទៅ​កាន់ សារព័ត៌មាន​AP​ក្នុង​បទសម្ភាសន៍​មួយ លោក​ហ៊ុន ម៉ា​នី កូនប្រុស​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​គេច​ពី​ការចាប់ខ្លួន អាច​នឹង​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាងមុខ ប៉ុន្តែ​លោក​មិន​បាន​ពន្យល់​ថា​ត្រូវធ្វើ​យ៉ាងម៉េច​នោះទេ​។​

 

​ប៉ុន្តែ​យ៉ាងណាក្តី កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក​នឹង​កាត់​ដៃស្តាំ​របស់​លោកចោល ប្រសិន​បើ​លោក​ចុះហត្ថលេខា​លើកលែង​ទោស​ឲ្យ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត