លោកកែម​ ឡី​៖ច្បាប់​ទាំង​ឡាយ​ណា​ដែល​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​គឺ​ជា​ច្បាប់​ព្រៃ​

31-01-2016 4:29 pm 5993

លោកកែម ឡី ជាអ្នកវិភាគសង្គមបានលើកឡើងនៅលើបណ្តាញទំនាក់ទំនងសង្គមFacebookផ្ទាល់ខ្លួន​របស់​លោកថា ច្បាប់ព្រៃគឺជាច្បាប់ចេញពីមនុស្សព្រៃឬក្រុមមនុស្សព្រៃ។លោកបញ្ជាក់ថា ច្បាប់និងសេចក្តីសម្រេច​ទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋដែលផ្ទុយរដ្ឋធម្មនុញ្ញគឺមិនមែនជាច្បាប់ទេឬជាច្បាប់ព្រៃដែលចេញពីមនុស្សព្រៃឬ

​ក្រុមមនុស្សព្រៃតែប៉ុណ្ណោះ​។ប្រសិនណាយើង​អនុវត្តតាមច្បាប់ សេចក្តីសម្រេចឬបទបញ្ជាទាំងឡាយណា​ដែលផ្ទុយពីរដ្ឋធម្មនុញ្ញនោះគឺមានន័យថាយើងកំពុងតែអនុវត្តតាមមនុស្សព្រៃឬយើងកំពុងរួមគ្នារំលោភរដ្ឋធម្មនុញ្ញ។ នេះជាការ​លើក​ឡើងរបស់កែម ឡី។

 

លោកបញ្ជាក់ថារដ្ឋធម្មនុញ្ញជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះច្បាប់និងសេចក្តីសម្រេច​ទាំងឡាយ​នៃស្ថាប័ននានារបស់រដ្ឋត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។

 

លោកកែម ឡីបានលើកឡើងទាក់ទងនឹងច្បាប់ការពារព្រៃឡង់ និងវិមជ្ឈការសិទ្ធិគ្រប់គ្រង ថែទាំ គាំពារ ចាត់ចែងទាំងស្រុងដល់សហគមន៍ព្រៃឡង់និងសហគមន៍ព្រៃឈើ ដោយមានការ​សហការយ៉ាងជិត​ស្និទ្ធិជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ទើបមានប្រសិទ្ធិភាព និងនិរន្តរភាព។ អាជ្ញាធរថ្នាក់កណ្តាល និងថ្នាក់ជាតិ​មានតួនាទីគ្រាន់តែជាអ្នកផ្តល់​បច្ចេកទេស និងចលនា​ធនធាន​តែប៉ុណ្ណោះ។

 

លោកកែម ឡី ក៏បានអំពាវនាវផងដែរឲ្យជនរួមជាតិមេត្តាជួយលើកកម្ពស់ ការអនុវត្តន៍រដ្ឋធម្មនុញ្ញកម្ពុជា និង ជួយវិភាគច្បាប់ទាំងជាង៤០០និង គោលនយោបាយ សេចក្តីសម្រេច ឬបទបញ្ជាណា​ខ្លះដែលផ្ទុយនឹង​រដ្ឋធម្មនុញ្ញ  ដើម្បីជួយផ្សព្វផ្សាយជូនមហាជនបានជ្រាប។

 

(ដោយ ៖ខាត់ សុធី)

ព័ត៌មានផ្សេងទៀត