រយៈ​ពេល​​២​ឆ្នាំ​កម្ពុជា​បណ្តេញ​​ជនបរទេស​​ខុសច្បាប់​​ជិត​៦​ពាន់នាក់​ក្នុង​នោះជន​ជាតិ​វៀតណាម​​ច្រើន​ជាងគេ​

31-01-2016 3:43 pm 2530

បើយោងតាមកាចុះផ្សាយរបស់អគ្គស្នងការរដ្ឋាននគបាលជាតិ បានឲ្យដឹងថា រយៈពេល​២​ឆ្នាំ គឺ​ឆ្នាំ​២០១៤ និង​២០១៥ ប្រទេស​កម្ពុជា​បាន​បណ្តេញ​ជនបរទេស​ខុសច្បាប់​ជិត​៦ ពាន់ នាក់ ក្នុងនោះ​ជន​ជាតិ​​វៀតណាម មាន​ចំនួន​ច្រើនជាង ជនជាតិ​ផ្សេងៗ ស្ថិតិ​ជនបរទេស​ដែល​បាន​បណ្តេញចេញ ប្រចាំឆ្នាំ​២០១៤ មាន​ចំនួន ១៣០៧ នាក់ ក្នុងនោះ​មាន​ស្រី ២៧៧ នាក់ មាន​២៤ សញ្ជាតិ ដោយ​ក្នុង​នោះ​មាន​​ជនជាតិ វៀតណាម​ចំនួន​១០៥៩​នាក់​, ស្រី​២៤៥ នាក់​។

 

​ចំណែក​ជន​បរទេស​ដែល​បាន​ឃាត់ខ្លួន និង​បណ្តេញចេញ ពី​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥ មាន​ចំនួន​៤៤២៤ នាក់ ក្នុងនោះ ស្រី​៥៧៦​នាក់ មាន​៤៩ សញ្ជាតិ ហើយ​ក្នុងចំណោម​៤៤២៤ នាក់ មាន​ជនជាតិ​វៀតណាម​ចំនួន ៣៩៧៨​នាក់​, ស្រី​៥៣៧ នាក់​។ ជនបរទេស​ដែល​ឃាត់ខ្លួន និង​បណ្តេញចេញ ពី​ប្រទេស កម្ពុជា ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ សរុប​មាន​ចំនួន​៥៧៣១ នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន​៨៥៣ នាក់​, មាន​៥២ សញ្ជាតិ ក្នុង នោះ​មាន​ជនជាតិ​វៀតណាម​ចំនួន​៥០៣៧​នាក់ , ស្រី​មាន​ចំនួន ៧៨២ នាក់ ៕

(ដោយ៖ គួន សំបូរ)

ព័ត៌មានផ្សេងទៀត