ក្រុមហ៊ុនទ្រី ភាព ​អះអាង​ថា​មិន​ពាក់​ព័ន្ធ​​​​​បទល្មើស​​​​ព្រៃឈើ​​​​

31-01-2016 2:57 pm 2487

​ក្រុមហ៊ុន ទ្រី ភាព ដែលជា​ក្រុមហ៊ុន​រកស៊ី​ឈើ​ដ៏​ធំ និង​ល្បីឈ្មោះ​នៅ​កម្ពុជា ដែល​កាន់កាប់​ដោយ លោក​ឧកញ៉ា ទ្រី ភាព បានចេញ​សេចក្ដីប្រកាស​បដិសេធថា ក្រុមហ៊ុន ទ្រី ភាព មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ក្រុមហ៊ុន យូ​នី​ហ្គ្រី​ន គ្រុប ទេ​។


​ការប្រកាស​បដិសេធ​នេះ​បន្ទាប់​ពី ថ្មីៗ​នេះ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ បាន​ចុះ​ប្រតិបត្តិការ និង​ត្រួតពិនិត្យ​ឈើ​នៅ​ក្នុង​ដែន​ក្រុមហ៊ុន យូ​នី​ហ្គ្រី​ន ព្រមទាំង​បាន​ចោទប្រកាន់ថា ក្រុមហ៊ុន យូ​នី​ហ្គ្រី​ន ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន ទ្រី ភាព​។


​ក្រុមហ៊ុន ទ្រី ភាព បាន​អំពាវនាវ​ដល់​គណៈកម្មាធិកា​រ​ជាតិ​បង្ការ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ក្រម​ហ៊ុន​ណា​ដែល​បាន​យកឈ្មោះ​ក្រុមហ៊ុន ទ្រី ភាព គ្រុប ទៅ​ពាក់ព័ន្ធ​និង​អំពើ​ទុច្ចរិត​បទល្មើស​ព្រៃឈើ ឬ​អំពើ​ផ្សេងៗ​៕

(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត