ពលរដ្ឋនៅ​បុរីកីឡា​១២១​គ្រួសារ​ទទួល​បាន​គោលន​យោបាយ​ដោះស្រាយ​ពីសាលាក្រុង​

31-01-2016 12:09 pm 1103

ក្រុមការងារចម្រុះសាលារាជធានីភ្នំពេញកាលពីសប្តាហ៍ទី៣ មករា កន្លងទៅបានចុះដោះស្រាយគោល​នយោបាយជូនប្រជាពលរដ្ឋសហគមន៍បុរីកីឡាដែលនៅសេសសល់ចំនួន ១៥៤គ្រួសារ។ហើយជាលទ្ធផល សាលារាជធានីភ្នំពេញបានដោះស្រាយរួចរាល់ចំនួន ១២១គ្រួសារ ក្នុងនោះ អ្នកទទួលបានផ្ទះនៅបុរីកីឡា ចំនួន ៣៦គ្រួសារ ទទួលបានផ្ទះនៅភូមិអណ្តូងចំនួន ២៥គ្រួសារ ទទួលបានថវិកាគោលនយោបាយ​៥.០០០ដុល្លារ ចំនួន ៤០គ្រួសារ និងថវិកា ៣.០០០ដុល្លារ ចំនួន ២០គ្រួសារ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះពលរដ្ឋដែលទទួលបានផ្ទះនៅបុរីកីឡា និងភូមិអណ្តូង ក៏បានធ្វើការចាប់​ឆ្នោតយកផ្ទះ និងបានរុះរើទៅកន្លែងថ្មីរួចរាល់ហើយដែរ។

(ដោយ៖ខាត់ សុធី)

ព័ត៌មានផ្សេងទៀត