ព្រះមហាក្ស​ត្រ​តែងតាំង​​សាស្ត្រ​ចារ្យ ​​៣​រូប​​ជា​ប្រធាន​​/​​អនុប្រធាន​ ក្រុមប្រឹក្សា​​ជាតិ​​ភាសា​ខ្មែរ​​

31-01-2016 11:35 am 3726

​សាស្ត្រ​ចារ្យ​អក្សរសាស្ត្រ​ខ្មែរ​ចំនួន ៣​រូប​ត្រូវបាន​តែងតាំង​ជា​ប្រធាន និង​អនុប្រធាន​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ដោយ​ព្រះមហាក្សត្រ​នរោត្តម សីហ​មុនី កាលពី​ថ្ងៃ​ទី​២៧ មករា ឆ្នាំ​២០១៦​។ ព្រះរាជក្រឹត្យ​ដែល​ទើប​នឹង​ទទួលបាន​នា​ថ្ងៃ​៣០ មករា បាន​ត្រាស់បង្គាប់ តែងតាំង​លោក​បណ្ឌិត​សភា​ចារ្យ ព្រុំ ម៉ល់ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ជា​ទីប្រឹក្សា​ជាន់ខ្ពស់​។ លោក​បណ្ឌិត ច័ន្ទ សំណព្វ អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ជា​ប្រធាន និង​លោក​សូ មុយ​ឃៀង អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ជា​អនុប្រធាន​អចិន្ត្រៃយ៍​។


​ព្រះរាជក្រឹត្យ​ដដែល​បានឲ្យដឹង​ទៀតថា ដោយឡែក​សមាសភាព​ដ​ទៃ នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ដែល​ត្រូវបាន​តែងតាំង ឬ​កែសម្រួល​មុន​ថ្ងៃ​ទី​២០ មករា ត្រូវ​រក្សាទុក​ដដែល​៕

(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត