ឯក​ឧត្តម​ ​កឹម​ ​សុ​ខា​ ​ប្រ​កាស​​ឈប់​​ធ្វើ​​បាតុ​កម្ម​​នៅ​​ក្នុង​​ប្រ​ទេស​​និង​​ក្រៅ​ប្រ​ទេស​​

30-01-2016 4:42 pm 1300

​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​ថ្លែង​ប្រាប់​ទៅកាន់​សកម្មជន សកម្ម​នារី និង អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប​ថា អត់​ធ្វើ​បាតុកម្ម​ទៀត​ទេ ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។ ការ​ថ្លែង​បែប​នេះ​ពេល​ដែល​ឯ​កត្តម ចុះ​ជួប​សកម្មជន អ្នកគាំទ្រ​របស់ខ្លួន​ស្ថិតក្នុង​ខេត្ត​សៀមរាប នៅ​ថ្ងៃ ទី​៣០ ខែ​មករា ឆ្នាំ ២០១៦​។ ប្រធានស្ដីទី​រូបនេះ​បន្តថា ការឈប់​ធ្វើបាតុកម្ម គឺ​ដើម្បី​ត្រៀម​ខ្លួន​ទៅ​បោះឆ្នោត​ដើម្បី​ឈ្នះ​។​

​សំឡេង​ឯកឧត្តម កឹម សុខា​៖

 

​ពាក់ព័ន្ធ​ទៅនឹង​ការប្រកាស​ឈប់​ធ្វើ​បាតុកម្ម​របស់​បក្ស​ប្រឆាំង ត្រូវបាន​លោក សុខ ឥសាន អ្នកនាំពាក្យគណក្ស​ប្រជាជន យល់ឃើញថា ជា​សិទ្ធ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង ក្នុង​ការសម្រេច​ដឹកនាំ​ស​ក​​ម្មជន ​និង​​ស​មា​ជិក​ ​ស​មា​ជិ​កា​ ​ហើយ​​ជា​ការដកពិសោធន៍​ផងដែរ ព្រោះ​ធ្វើ​កន្លងមក​មិន​បាន​ផលប្រយោជន៍ និង​នាំឲ្យ​មាន​ផលវិបាក់​ផ្សេងៗ​ទៅ​ដល់​សកម្មជន និង​អ្នកគាំទ្រ​។​

​សំឡេង​លោក សុខ ឥសាន​៖

 

​គួរ​កត់សម្គាល់​ឃើញថា កាលពី​ឆ្នាំ​២០១៣ ក្រោយពី​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ គណបក្សប្រឆាំង បាន​ធ្វើ​បាតុកម្ម​មួយ ដើម្បី​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ ពិ​ព្រោះ​គណបក្សប្រឆាំង​ចោទ គ​.​ជ​.​ប ថា ​មាន​​លក្ខណៈ​​លម្អៀង​​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​៕
​ដោយ​៖​សេង បារាំង​

ព័ត៌មានផ្សេងទៀត