រថយន្ត​​ចង្កូត​ស្តាំ​​ចំនួន​១៣០​គ្រឿង​​បាន​ទៅ​​ដាក់​ពាក្យ​​ស្នើសុំ​​ធ្វើ​ស្លាក​​លេខ​​

29-01-2016 8:09 pm 1488

​សាលា​រាជធានី​ភ្នំពេញ បានបង្ហាញ​របាយការណ៍​ឲ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែ​មករា មាន​រថយន្ត​ចង្កូត​ស្តាំ​ចំនួន ១៣០​គ្រឿង បាន​ចូល​ទៅ​ដាក់​ពាក្យ​ស្នើសុំ​ស្លាក​លេខ នៅ​សាខា​ចំការ​ដូង រាជធានី​ភ្នំពេញ​។​

 

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​៥​មករា សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​រថយន្ត​ចង្កូត​ស្តាំ​ទាំងអស់ ឲ្យចូល​ទៅ​ធ្វើ​ស្លាក​លេខ និង​បង់ពន្ធ​ទៅតាម​ការកំណត់​។ ហើយ​សម្តេច​បាន​ហាម​មិន​ឲ្យ​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ​តទៅ​ទៀត​ឡើយ​៕

(​ដោយ​៖ អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត