លោក​អាត់ ធន់​៖ ​រដ្ឋាភិបាល​ត្រូ​កែប្រែ​​មន្ត្រី​​ឃុបឃិត​​ជាមួយ​​និយោជក​​​ហើយ​​ធ្វើបាប​​កម្មករ​​

29-01-2016 8:06 pm 969

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក​អាត់ ធន់ បាន​ស្នើ​ដល់​រដ្ឋាភិបាល ត្រូវតែ​កែប្រែ​មន្ត្រី​មួយចំនួន​ដែល​បាន​ឃុបខិត​ជាមួយ​និយោជក និង​ដាក់ទោស​មន្ត្រី​ទាំងនោះ ដែល​បាន​ធ្វើ​បាន​កម្មករនិយោជិត​។ សេចក្ដី​ថ្លែង​ការ​ចុះ​ថ្ងៃ​ទី​២៨ មករា របស់​លោក​អាត់ ធន់ បានឲ្យដឹង​ទៀតថា ចំពោះ​តុលាការ​ត្រូវតែ       ឯករាជ្យ មិន​ត្រូវ​រង​ឥទ្ធិពល​ទឹកប្រាក់ និង​អំណាច​នយោបាយ ហើយ​មិន​ត្រូវ​ធ្វើការ​កាត់សេចក្ដី​ដល់​កម្មករ​និយោជិត និង​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​អយុត្តិធម៌​ឡើយ​៕

(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត