ក្រុមហ៊ុន​​អ្នកឧកញ៉ា ​គិត ម៉េង ​សម្រេច​​អនុវត្ត​​តាម​គោលការណ៍​​របស់​​រាជរដ្ឋាភិបាល​​

29-01-2016 7:57 pm 3162

​បន្ទាប់​ពី​បញ្ច​បើ​កិច្ចប្រជុំ រវាង​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​នា​ព្រឹក​ថ្ងៃទី​២៩ មករា រួចមក ជា​លទ្ធផល​អង្គ ក្រុមហ៊ុន​បាន​សម្រេច​អនុវត្តតាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល ហើយ​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​ត​បន់​ឆ្នេរសមុទ្រ​កម្ពុជា និង​លើក​សំណើរ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ឱ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប អាច​ប្រើប្រាស់​ចំណែក​ណាមួយ​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុងតម្លៃ​សម្បទាន​ណាមួយ​។ ទន្ទឹមនឹងនោះ គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​នឹង​ស្នើ​សុំ​រាជរដ្ឋាភិបាល​សិក្សា បន្ថែម​ទៅលើ​ទីតាំង​សម្រាប់​ការវិនិយោគ និង​ការអភិវឌ្ឍ​កំពង់ផែ​ទេសចរណ៍ ហើយ​ស្នើសុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​សម្រេច​លើ​ការវិនិយោគ​តាមរយៈ BOT ប្រសិន​បើ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​មានបំណង​វិនិយោគ គណៈកម្មាធិការ​ស្វាគមន៍ ដើម្បី​ប្រើប្រាស់​រួម​៕

(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត