មន្ត្រីនគរបាល​បួន​រូប​ត្រូវបាន​ព្រះមហាក្សត្រ​តំឡើង​ឋានន្តរស័ក្តិ​

29-01-2016 6:21 pm 1706

ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​ចេញ​ព្រះរាជក្រឹត្យ តំឡើង​ឋាន្តរស័ក្តិ​ដល់​នាយ​នគរបាល ថ្នាក់​ឧត្តមសេនីយ៍ និង​នាយ​នគរបាល​ជាន់ខ្ពស់ ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​កម្ពុ​ជា នៃ​ក្រសួង​មហាផ្ទៃ​។ មន្ត្រីនគរបាល​ទាំង​បួន​នាក់ ដែល​ត្រូវ​តំឡើង​ឋាន្តរស័ក្តិ​នោះ​រួមមាន​៖​ឋានន្តរស័ក្តិ​ឧត្តមសេនី​យ៍​ទោ​ត្រូវបាន​តំឡើង​ជូន​លោក សាន សុ​ទ្ធី អត្តលេខ​០៤៨៤២​។​ដោយឡែក​ឋានន្តរស័ក្តិ​ឧត្តមសេនី​យ៍​ត្រី​ត្រូវបាន​តំឡើង​ជូន​លោក ទ្រ​ស សុខ​ជា ០១៤៦៩,​លោក យឹម វីរៈ អត្តលេខ​០៧៤៥៣,​លោក សឿង ណុល អត្តលេខ ១៥៧៦៧៕(​ដោយ​៖​ថា ចាន់​ធី​)

ព័ត៌មានផ្សេងទៀត