លោក យ៉េង វីរៈ៖បង្កើតគណបក្ស​ដើម្បីដោះស្រាយបញ្ហាជួន​ពលរដ្ឋ​ឱ្យ​​មាន​ប្រសិទ្ធភាព​ពិត​ប្រាកដ​

29-01-2016 6:00 pm 1757

លោក យ៉េង វីរៈ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ទើបនឹង បង្កើត​ថ្មី​បាន​លើកឡើង​ថា មូលហេតុ​ដែល​ក្រុម​លោក​បង្កើត​បក្ស នយោបាយ គឺ​ដើម្បី ដោះស្រាយ​បញ្ហា ជួន​ពលរដ្ឋ​ឱ្យ មាន​ប្រសិទ្ធភាព​ពិតប្រាកដ​។ លោក​បន្តថា​កន្លងមក​ដោយ​មើលឃើញ​ថា ទាំង​គណបក្ស​កាន់អំណាច​បច្ចុប្បន្ន និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ពល​ដ្ឋ​បោះឆ្នោត​គាំទ្រ​កន្លងមក មិន​អាច​ដោះស្រាយ​បញ្ហា របស់​ប្រជា​ពល រដ្ឋ និង​ជោគវាសនា​របស់ ប្រទេសជាតិ​បាន ដូច្នេះ​ទើប​យើង​រួម​គ្នា​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ​ឡើង ដើម្បី​ធ្វើ​ដោះស្រាយ​បញ្ហា​ជួន​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​ពិតប្រាកដ​។

 

​ដោយឡែក​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បាន​តប​វិញ​ថា​ការលើក​ឡើង​ដូច្នេះ​គឺជា​ទស្សន​:​របស់​បុគ្គល​ម្នាក់​ប៉ុណ្ណោះ​។​លោក​ថា​គាត់​ជា​គណបក្ស​ប្រកួតប្រជែង ដូច្នេះ​គាត់​មិន​ដែល​និយាយ​ល្អ​ពី​យើង​ទេ​។​លោក​សុខ ឥសាន​បញ្ជាក់ថា បញ្ហា​នេះ​ទុកឲ្យ​ពលរដ្ឋ​វាយតម្លៃចុះ ហើយ កន្លងមក រដ្ឋាភិបាល​បាន​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ជាច្រើន​ដូចជា ការលុបចោល​លើ​ការ​យក​លុយ​លើ​ផ្លូវវេង ស្រេង ការលុបចោល​ការធ្វើ​បណ្ណ​បើកបរ​ម៉ូតូ​...​ជាដើម​។​

​ស​ឡេង​លោក​សុខ ឥសាន​៖

 

​ឯ​លោក​យឹម សុវណ្ណ​អ្នក​នាំ​ពាក្ស​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ល​ឡើង​ស្រដៀង​គ្នា​នឹង​លោក​សុខ ឥសាន​ដែរ ថា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​គណបក្ស​ប្រកួតប្រជែង ដូច្នេះ​មិន​ចម្លែក​ទេ​ដែល​គាត់​មិន​និយាយ​ពី​ចំណុច​វិជ្ជមាន​របស់​បក្ស​ផ្សេង​។​

​សំឡេង​លោក​យឹម សុវណ្ណ​៖

(​ដោយ​៖​ខាត់ សុធី​)

ព័ត៌មានផ្សេងទៀត