កញ្ញា​​ធី​ ​សុ​វណ្ណ​​ថា​ ​បង្កើត​​អង្គការ​​“​​យុវ​ជន​​កិច្ចការ​​សង្គម​​” ​ដើ​ម្បី​​សង្គ្រោះ​​កុ​មារ​​សុំ​ទាន​​តាម​​ដង​ផ្លូវ​​

29-01-2016 5:05 pm 6055

​កញ្ញា ធី សុវណ្ណ​ថា បាន​បង្កើត​អង្គការ​មួយ មានឈ្មោះ​ថា យុវជន​កិច្ចការ​សង្គម​។ អង្គការ​នេះ គឺ​​ដើ​ម្បី​​ជួយ​សង្គ្រោះ​​ក្មេង​​សុំ​ទាន​​តាម​ស្តុប និង​ក្មេង​សុំទាន​ដែល​បោះបង់​ការសិក្សាជាដើម​។ ជា​ក្មេងស្រី​ម្នា​​ក់​ចូល​ចិត្ត​ប្រឡូក និង​​តែង​តែ​​បង្ហាញ​មុខ​ ក្នុង​ការងារ​សង្គម​នា​នា  ធី សុវណ្ណ​ថា បានឲ្យដឹងថា ក្មេង​ទាំងនោះ​នឹង​បាត់បង់​អនាគត ហើយ​ធំ​ឡើង​អាច​ក្លាយជា ចោររឺ​ក្លាយជា​អ្នក​ប្រព្រឹត្ត​មិន​ល្អ​នៅក្នុង សង្គម​។ ដូច្នេះ​ក្នុង​នាម​កញ្ញា​ជា​កូន​ខ្មែរ​មួយ​រូប កញ្ញា​ចង់​ជួយ​ក្មេង​សុំទាន​ទាំង​នោះ​ឲ្យមាន​អនាគត និង​មាន​ការហូប​ចុក​គ្រប់គ្រាន់​ដូច​ក្មេង​ដទៃ​ទៀត​ដែរ​។ យ៉ាងណាមិញ ធី សុវណ្ណ​ថា បញ្ជាក់ថា លក្ខខ ណ្ឌ​ជួយ​សង្គ្រោះ​របស់​អង្គការ​មាន​ច្រើន ប៉ុន្តែ​ជំហាន​ដំបូង​គឺ​ជួយ​សង្គ្រោះ​កុមារ​សុំទាន​ជាមុនសិន​។​

សំឡេង​កញ្ញា​ធី សុវណ្ណ​ថា​៖

 

​ចំពោះ​ការ​ទ្រទ្រង់​អង្គការ កញ្ញា ធី សុវណ្ណ​ថា បានបង្ហាញ​ថា មូលនិធិ​ដែល​ខ្លួន​ទទួលបាន គឺ​​ពី​​បណ្ដាញ​​សមា​គម​ ​អង្គ​ការ​ ​និង​​ខ្មែរ​​ក្រៅ​ស្រុក​ជាច្រើន ដែល​បាន​ចូលរួម​ឧបត្ថម្ភ​។ ជាពិសេស​បណ្ដាញ​មូល និធិ​របស់​អង្គការ​អន្តរជាតិ ហើយ​រហូត​មកដល់ពេលនេះ កញ្ញា​ទទួលបាន​មូលនិធិ​ចំនួន ១០ ម៉ឺន​ដុល្លារ​ហើយ ។ យ៉ាងណា​ក៏​ដោយ​កញ្ញា ធី សុវណ្ណ​ថា បានបញ្ជាក់​ថា កញ្ញា​នៅតែ​បន្ត​សកម្មភាព​នយោ បាយ​ដដែល ទាំង​ការបញ្ចេញមតិ និង​កិច្ចការ​នយោបាយ​។ បើទោះបី​កញ្ញា​បង្កើត​អង្គការ​សម្រាប់​ជួយសង្គ្រោះ​កុមារសុំទាន​ក៏ដោយ ប៉ុន្តែ​កញ្ញា​មិន​យក​អង្គការ​នេះ ទៅ​បំរើ​ឲ្យ​ផល​ប្រយោជន៍​នយោបា យ​គណ​បក្ស​មួយ​ណាឡើយ​។

​សំឡេង​កញ្ញា​ធី សុវណ្ណ​ថា​៖

ព័ត៌មានផ្សេងទៀត