តើជម្ងឺទឹកនោមផ្អែម​អាច​បង្ក​​ជំងឺមហារីក​មែនឬ?

29-01-2016 9:47 am 2449

របាយការណ៍​ក្រុម​អ្នកស្រាវជ្រាវ​បាន​បង្ហាញថា បុគ្គល​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម​អាច​នឹង​ជួប​ហានិភ័យ​ខ្ពស់​ពី​ជំងឺមហារីក មួយចំនួន។​​អ្នក​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម ជាទូទៅ​ប្រឈម​នឹង​ហានិភ័យ​ពី​ជំងឺ​មហារីក​ប្រមាណ​ជា​១៥​ភាគរយ។ចំណែក​អ្នក​ដែល​ស្ថិត​ក្នុង​ ដំណាក់កាល​ឈាន​ទៅ​កើត​ជំងឺ​ទឹកនោម​ផ្អែម (Prediabetes) ក៏​ប្រឈម​នឹង​មហារីក​ដូចគ្នា​ដែរ ។​


​ការវិភាគ​បានបញ្ជាក់​ថា បណ្តា​ជំងឺមហារីក​ដែល​បុគ្គល​ទាំងនេះ ​ប្រឈម​មានដូចជា មហារីក ក្រពះ លំពែង ថ្លើម សុដន់ ពោះវៀន​ត្រង់ និង​មហារីក​ស្បូន។ចំណែក​ការជាប់​ពាក់ព័ន្ធ​គ្នា ​រវាង​អ្នក​កើត Prediabetes និង​មហារីក សួត ប្រូ​ស្តាត អូវែ​រ តម្រងនោម​ក៏ដូចជា​ប្លោកនោម​គឺ​ពុំ​មាន​ឡើយ។នេះ​បើ​យោង​តាម​ការ​សិក្សា​ ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Diabetologia កាលពីពេល​កន្លង​ទៅ​នោះ ។


​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ម៉ាក metformin ត្រូវបាន​គេ​ជឿ​ថា​អាច​ជួយ​ ការពារ​ប្រឆាំងនឹង​ជំងឺមហារីក​បាន។ពួក​គេ​ប្រាប់ថា ជា​ការកត់សម្គាល់​ថ្នាំ metformin ជួយ​កាត់បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីក​ក្នុង​ជីវិត​សម្រាប់​អ្នកជំងឺ ទឹកនោម​ផ្អែម​បាន​ប្រមាណ​ជា​៣០​ភាគរយ ។​


​ដោយឡែក សម្រាប់​អ្នក​កើត Prediabetes វិញ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា​តើ​ថ្នាំ metformin អាច​មាន​ប្រសិទ្ធភាព​ដែរ​ឬ​យ៉ាងណា។ដូចនេះ ការសិក្សា​ទ្រង់ទ្រាយ​ធំ​ នឹង​ប្រើ​រយៈពេល​វែង​ ជា​ចាំបាច់​ត្រូវ​រៀបចំ​ធ្វើ ដើម្បី​កំណត់​ឱ្យបាន​ច្បាស់ ៕http://www.everyday.com.kh

ព័ត៌មានផ្សេងទៀត