សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ស្នើរ​លោក​អាត់ ធន់ ឈប់​ញុះញង់​ការតវ៉ា​ក្រុមហ៊ុន​កា​ពី​តូ​ល​

27-01-2016 4:14 pm 1069


​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​នេះ សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​មាន​លោក ឯ សុភា​ស់ ជា​ប្រធាន បាន​ចេញ​លិខិត​មួយ​ច្បាប់​អំពាវនាវ​លោក អាត់ ធន់ ប្រធាន​សហភាព​យុវជន​កម្ពុជា បញ្ឈប់​សកម្មភាព​ទាំងទ្បាយ ដែល​សមាគម​នេះ​យល់ថា បាន​បង្ក​ភាព​ញុះញង់ តាម​គ្រប់​រូបភាព នៅ​ពីក្រោយ​អតីត​អ្នកបើក​រថយន្ត​ក្រុង ក្រុមហ៊ុន​កា​ពី​តូ​ល​។​បើ​តាម​លិខិត ទង្វើ​បាតុកម្ម​កន្លងមក​បាន​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ការប្រកប​របរ របស់​អ្នក​រត់​កង់​បី​-​ម៉ូតូឌុប ចំនួន​១៥០​នាក់ ដែល​ជា​សមាជិក សមាគម ។​


​លិខិត​របស់​សមាគម​បានបញ្ជាក់​ថា អតីត​អ្នកបើកបរ​ក្រុមហ៊ុន​កា​ពី​តូ​ល ចំនួន​៤៥​នាក់ ដែល​បន្តធ្វើ​សកម្មភាព​តវ៉ា​នានា ប្រឆាំង​នឹង​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​បាន​បញ្ឈប់ ស្របច្បាប់​រួចហើយ​។ ដូច្នេះហើយ​ទើប​សមាគម​ស្នើ​លោក អាត់ ធន់ ឲ្យ​ពិនិត្យលើ​ទង្វើ​ទាំងទ្បាយ ដែល​បង្ក​ភាព​ញុះញង់ ប៉ះពាល់​ទៅដល់​ការប្រកប​មុខរប​ររ​ក​ស៊ី របស់​ប្រជាពលរដ្ឋ ដែល​នាំ​ឲ្យ​ប៉ះពាល់ ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។​


​លោក​អាត់ ធន់ ប្រធាន​សហភាព​យុវជន​កម្ពុជា​បាន​វិទ្យុ​វាយោ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា លោក​មិន​បាន​ញុះញង់​ឱ្យ​អ្នក​បើ​បរ​រថយន្ត​ធ្វើ​បាតុកម្ម​ដូច​ការ​ចោទ​របស់​​សមាគម​​រួម​គ្នា​​ដើម្បី​​អភិវឌ្ឍន៍​​កម្ពុជា​ឡើយ​​។ តែ​​ផ្ទុយ​ទៅ​វិញ​​លោក​​កំពុង​​ជួយ​​ធ្វើ​យ៉ាង​ណា​​ឱ្យ​​ក្រុមហ៊ុន​​ដោះ​ស្រាយ​​បញ្ហា និង ទទួល​យក​​កម្មករ​​ទាំង​​នោះ​ចូល​​ធ្វើ​​​ការងារ​​វិញ​។​ ប្រធាន​​​សហភាព​​​យុវជន​​​កម្ពុជា​​​រូប​នេះ​​​បាន​​បន្ត​ថា ជា​​រឿង​​មិន​ត្រឹម​ត្រូវ​​ឡើយ​​ដែល អ្នក​រត់​​កង់​បី​-​ម៉ូតូឌុប ត្រូវ​​ជា​​សមាជិក​​​របស់​​​សមាគម​​​រួម​​គ្នា​​​ដើម្បី​​​អភិវឌ្ឍន៍​​​កម្ពុជា មក​​​រារាំង​​​ពេល​​​អ្នក​​​បើ​ក​រ​រថ​យន្ត​​កា​ពី​តូ​ល​​​ធ្វើ​​បាតុកម្ម​។


​សំឡេង​លោក អាត់ ធន់​៖


​លោក​អាត់ ធន់​បាន​បញ្ជាក់ថា លោក​នៅតែ​បន្ត​ជួយ​អ្នកបើកបរ រថយន្តក្រុង ដើម្បី​ទាមទារ​ឱ្យមាន​ការដោះ​ស្រាយ​​តាម​​ច្បាប់ និង​​តវ៉ា​​​ឱ្យ​​ក្រុមហ៊ុន​​កា​ពី​តូ​ល​​ទទួល​យក​​កម្មក​រ​ម​ក​​ធ្វើ​​​ការងារ​​​វិញ បើ​​ទោះ​បី​ជា​​​មាន​​​លិខិត​​ស្នើរ​​ឱ្យ​​​លោក​​​ឈប់​​​គាំ​ទ្រ​​ការ​​តវ៉ា​​​នេះ​​​ក៏​ដោយ​។

(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត