ឃាតករ​លើ​​ដងផ្លូវ​​សម្លាប់​មនុស្ស​​១២​នាក់​ទូទាំងប្រទេសនៅថ្ងៃទី​​២៦​មករា​​

27-01-2016 10:29 am 1964

​មនុស្ស ១២​នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​១៩​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ចំនួន ១២​លើក នៅ ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៦​។ នេះ​បើ​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរ បាលជាតិ​។​

 

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​នេះ​បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១២​គ្រឿង រថយន្ត​ធុន​តូច ៤​គ្រឿង រថយន្ត​ធុន​ធំ ៤​គ្រឿង​។​ មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន ៩​លើក ប្រជែង​គ្រោះថ្នាក់ ២​លើក​៕

ព័ត៌មានផ្សេងទៀត