គណបក្ស​​​​សង្គ្រោះ​ជាតិ​​​គ្មាន​​​​​​ផែន​ការ​​​ធ្វើ​​​បាតុកម្ម​​ប្រឆាំង​​​សម្តេច​​​ហ៊ុន សែន​​ នៅ​ក្រៅ​​ប្រទេស​​ឡើយ​​​

26-01-2016 10:02 am 1646

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តីជូនដំណឹង​ថា គណបក្ស​ពុំមាន​គោលការណ៍ ឬ​ផែនការឲ្យ​សមាជិក​-​សមាជិកា និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​អាមេរិក នា​ខែ​កុម្ភៈ​ខាង​មុខ​ទេ​។ សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២៥ មករា របស់​គណបក្ស​សង្គ្រោះ​ជាតិ បានឲ្យដឹង​ទៀតថា គោលដៅ របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅរក​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ដោយ​គ្មាន​អំពើហិង្សា​។​

​សូមបញ្ជាក់​ថា ការជូនដំណឹង​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ការព្រមាន​ពី​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ប្រកាសថា ប្រសិនបើ​មាន​បាតុកម្ម​ណាមួយ​ប្រឆាំង​សម្តេច នៅក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​អាមេរិក​នា​ខែ​កុម្ភៈ​ខាង​មុខ​នេះ ក៏​អាច​នឹង​មាន​បាតុកម្ម ប្រឆាំង​មេដឹកនាំ​គណបក្សជំទាស់ នៅ​ប្រទេស​កម្ពុជា​ដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត