អ្នកវិភាគ​៖​​បាតុកម្ម​​មិនគួរ​​ក្លាយ​ជា​​ជម្រើស​​សម្រាប់​អ្នក​​នយោបាយ​​ប្រកួត​ប្រជែង​​គ្នា​ទេ​​

25-01-2016 5:13 pm 1673

​ប្រទេស​កាន់​របប​លទ្ធិប្រជាធិបតេយ្យ អ្នកនយោបាយ​គួរ​ប្រើប្រាស់​គំនិត​នយោបាយ ប្រកួតប្រជែង​គ្នា​នៅ​តាម​វេទិការ​នានា ដូចជា​វិទ្យុ ទូរទស្សន៍ បណ្តាញ​សង្គម​ជាដើម មិនមែន​ប្រើប្រាស់​រូបភាព​បាតុកម្ម​ដើម្បី​ប្រកួតប្រជែង​គ្នា​ទេ​។ ពីព្រោះ​សកម្មភាព​បាតុកម្ម​នាពេល​កន្លងមក​របស់​អ្នកនយោបាយ ភាគច្រើន​មិន​ផ្តល់​ផល​ចំណេញ​អ្វី​សោះ ដល់​ប្រជាពលរដ្ឋ ក្រៅពី​ភាពភ័យខ្លាច​។ នេះ​បើ​តាម​កា​លើកឡើង ពី​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ និង​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​លោក​កែម ឡី​៖

​សំឡេង​លោក​កែម ឡី៖​

 

​កា​លើកឡើង​របស់​អ្នកតាមដាន​ស្ថានការណ៍​សង្គម​និង​នយោបាយ​នៅ​កម្ពុជា​រូបនេះ បាន​ធ្វើឡើង​បន្ទាប់​ពី​សម្តេច​ហ៊ុន សែន​បាន​លើកឡើង​ថា ត្រូវ​ទទួលស្គាល់​សិទ្ធ​ធ្វើ​បាតុកម្ម​ប្រឆាំង​គណបក្សប្រឆាំង ប្រសិនបើ​មាន​បាតុកម្ម​ប្រឆាំង​សម្តេច​នៅ​អាមេរិក ពិតជា​កើត​ឡើង​មែន​នោះ​។​

 

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​នេះ លោក​កែម ឡី បាន​កត់សំគាល់ថា ឲ្យតែ​មាន​ការបញ្ចេញ​សារលើ​ក​ទឹកចិត្ត​បាតុកម្ម ពី​នាយក​រដ្ឋមន្ត្រី បាតុកម្ម​ពិតជា​កើត​ឡើង​មែន ហើយ​បាតុកម្ម​នេះ​ទៀត​សោធន៍ មិនមែន​ជា​បច្ច័យ​ល្អ​ទេ ដោយសារ​ភាគច្រើន​ធ្វើ​ឡើង​បែប​អាណាធិបតេយ្យ​៖

​សំឡេង​លោក​កែម ឡី​​៖

 

​គួរ​ជម្រាបជូន​ថា នៅ​ថ្ងៃ​ទី​២៥​មករា​នេះ សម្តេច​ហ៊ុន​សែន​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​យុវជន​ខ្មែរ អាមេរិកកាំង​ម្នាក់​ដែល​ត្រៀម​រៀបចំ បាតុកម្ម​ប្រឆាំង​សម្ដេច នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា សហរដ្ឋអាមេរិក នៅពេល​ដែល​សម្តេច​អញ្ជើញ ទៅ​ប្រជុំ​នៅ​ទីនោះ​នៅ​ខែ​កុម្ភៈ​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត