លោកគួច ម៉េងលីបច្ចុប្បន្នជាស្ថាបនិកនិងជានាយកក្រុមហ៊ុនMengly J. Quach Holding និងជាស្ថាបនិកនិងអគ្គនាយកវិទ្យាស្ថានអន្ដរទ្វីបអាមរិកកាំង ហើយក៏ជាបុគ្គលដែលហានចេញមុខរិះគន់ចំៗជាសាធារណៈ លើវិជ្ជាជីវៈនិងឥរិយាបទគ្រូពេទ្យនៅស្រុកខ្មែរផងដែរ។ មុនមានអ្វីៗដូចសព្វថ្ងៃ លោកគួច ម៉េងលីធ្លាប់ឆ្លងកាត់ការលំបាកនៅក្នុងរបបប្រល័យពូជសាសន៍ ចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយក៏ធ្លាប់ឆ្លងកាត់ជីវិតតោកយ៉ាក នៅទឹកដីអាមេរិកអស់ជាច្រើនឆ្នាំ។ ភាពលំបាក បានធ្វើឲ្យលោកឧកញ៉ាដើមកំណើតកូនកសិកររូបនេះ តស៊ូរហូតបញ្ចប់ការសិក្សា ដោយជោគជ័យលើជំនាញពេទ្យ ផ្នែកសុខភាពទូទៅផ្តោតលើសុខភាពសាធារណៈ។ យ៉ាងណាក៏ដោយលោកគួច ម៉េងលីមិនភ្លេចដើមកំណើតក្រខ្សត់របស់ខ្លួនឡើយ បន្ទាប់ពីមកដល់ស្រុកខ្មែរ លោកបានបង្កើតមូលនិធិដើម្បីជួយង្គមដូចជា ការព្យាបាលចល័ត និងការផ្តល់ចំណីអាហារដល់ប្រជាពលរដ្ឋក្រីក្រជាដើម។ លោកគួច ម៉េងលីបានថ្លែងប្រាប់វិទ្យុវាយោថា សកម្មភាពទាំងអស់នេះ ធ្វើឡើងក្នុងគោលបំណង រួមចំណែកស្ថាបនាជាតិនិងដើម្បីប្រជាពលរដ្ឋខ្មែរ។
សូមស្តាប់កិច្ចសម្ភាសន៍រវាងអ៊ុន សុខឡានិងលោកគួច ម៉េងលីនៅក្នុងនាទីភ្ញៀវប្រចាំសប្តាហ៍!
សំឡេង៖