ច្បាប់​ស្តីពី​ផលិតផល​ថ្នាំជក់​នឹង​ដាក់ទោស លើ​អ្នក​ប្រព្រឹត្ត​ល្មើស​ជា​បណ្តើរៗ​ហើយ​

21-01-2016 8:08 pm 1947

​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ត្រូវបាន​លើកយក​មក​ផ្សព្វផ្សាយ នៅក្នុង​សិក្ខាសាលា រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា នា​ថ្ងៃ​ទី​២១ មករា​នេះ​។​

​លោក​ហុក ខៀវ ប្រធាន​នាយកដ្ឋាន​នីតិកម្ម នៃ​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា ក្រសួង​បាន​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង​រួចរាល់​ហើយ ក្នុង​ការស្នើ​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី ការហាម​ជក់ និង​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ នៅ​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ​។ ក្រសួង​សុខាភិបាល​នឹង​រៀបចំ​អនុក្រឹត្យ​ស្តីពី​ការល​ក់​ដុំ និង​លក់រាយ​ផលិតផល​ថ្នាំ និង​អនុក្រឹត្យ​ស្តីពី​ការបង្កើត​មូលនិធិ ក្នុង​ការចុះ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​។ ទន្ទឹមនឹងនេះ ក្រសួង​ក៏​បាន​ចេញ​នូវ​ប្រកាស​ស្តីពី​ការ ការ​ដាក់​តាំង​បង្ហាញ​កញ្ចប់​ផលិតផល​ថ្នាំជក់ នៅ​កន្លែង​លក់ រួម​នឹង​ការចាត់តាំង​មន្ត្រី​អធិការកិច្ច ចុះ​ត្រួតពិនិត្យ​ផងដែរ​។​

​លោក​ហុក ខៀវ បន្តថា សម្រាប់​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ គឺ​ចាប់ផ្តើម​អនុវត្ត​បណ្តើរ ទៅ​តាម​អនុក្រឹត្យ​មួយចំនួន ដែល​បាន​ចេញ​រួច​ហើយ​។​

សំឡេង​លោក​ហុក ខៀវ​

​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍​ក្នុង​អង្គ​សិក្ខាសាលា​នេះ ដោយ​បាន​លើកទឹកចិត្ត និង​ជំរុញ​បន្ថែម​ដល់​បណ្តា​សារព័ត៌មាន​ទាំង​ទូរទស្សន៍ វិទ្យុ និង​កាសែត បន្ត​ចូលរួម​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ ពី​ការលើកកម្ពស់​សុខភាព​សាធារណៈ​ប្រជាពលរដ្ឋ តាមរយៈ​ការ​មិន​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​។​

សំឡេង​លោក​ខៀវ កាញារីទ្ធ​

​សូមបញ្ជាក់​ថា អ្នកប្រព្រឹត្ត​បទល្មើស​ដែល​មានចែង​ក្នុង ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ គឺ​អាច​ទទួល​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ និង​ការពិន័យ​ជា​ប្រាក់​ផងដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត