ប្រធានាធិបតី​​កូរ៉េខាងត្បូង​​ប្ដេជ្ញា​​រក​វិធានការ​​មាន​ប្រសិទ្ធភាព​​ប្រឆាំង​​កូរ៉េខាងជើង​

21-01-2016 7:07 pm 939
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីPark Geun-hye

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី​Park Geun-hye បាន​និយាយ​នៅ​ថ្ងៃ​ទី​២១​មករា​នេះ​ថា កូរ៉េខាងត្បូង​នឹង​ជំរុញ​ឲ្យមាន​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ ធ្វើឲ្យ​កូរ៉េខាងជើង​ចំណាយ​ចំពោះ​ការ​ធ្វើ​តេស្ដ​នុយក្លេអ៊ែរ​របស់គេ​កាលពីដើម​ខែ​នេះ​។ ប៉ុន្ដែ​លោកស្រី​មិន​បាន​បញ្ជាក់​ពី​អត្ថន័យ នៃ​មធ្យោបាយ​ដែល​លោកស្រី​បាន​លើកឡើង​ទេ​។ លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​បន្ដទៀតថា ភាពប្រាកដប្រជា​នៅតែ​បន្ដ​កើត​ឡើង​លើ​ឧបទ្វីប​កូរ៉េ បើសិន​កូរ៉េខាងជើង​នៅ​បន្ដ​ការ​បង្កហេតុ​ទៀត​។


​ការលើកឡើង​របស់​លោក​ស្រី​Park​នៅពេលនេះ គឺ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ដ្រី​ក្រសួង​ការពារជាតិ និង​ស្របពេល​ដែល​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​កំពុង​ធ្វើកា​រលើ​ដំណោះស្រាយ​ថ្មី​មួយ ដើម្បី​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង សម្រាប់​ការធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី​បួន​។ សូម​រម្លឹកថា កូរ៉េ​ខាងជើង​បាន​ទទួល​ទណ្ឌកម្ម​រួច​ហើយ​កន្លងមក គឺ​បន្ទាប់ពី​ការ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​បី​ដង ទី​មួយ​ក្នុង​ឆ្នាំ​២០០៦ ទី​ពីរ​ក្នុង​ឆ្នា​២០០៩ ទី​បី​ក្នុង​ឆ្នាំ​២០១៣៕​​ដោយ​៖​ពេញ ផេង​
 

ព័ត៌មានផ្សេងទៀត