អឺរ៉ុប​ជំនួយឥតសំណង​ថ្មី​ចំនួន​ជាង ៨,២ លាន​អឺរ៉ូ​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​

16-01-2016 5:47 pm 1196

​ជំនួយឥតសំណង​ថ្មី​ដែល​មាន​ទឹកប្រាក់​ចំនួន​ជាង ៨,២ លាន​អឺរ៉ូ​ត្រូវបាន​សហភាព​អឺរ៉ុប​បាន​ផ្តល់​ដល់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ដើម្បី​អនុវត្ត​ន៏​គម្រោង​ចំនួន១១នៅប្រទេសកម្ពុជា​។​ជំនួយ​ឥត​​សំណង​ថ្មី​នេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ជួយ​ពង្រឹង​ដល់​អង្គការ​សង្គម​ស៊ីវិល និង​លើកកម្ពស់​សិទ្ធិមនុស្ស (​សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិ​សង្គម និង​វប្បធម៌​) គណនេយ្យភាព អភិ​បាល​កិ​ច្ច​​​ល្អ និង​ប្រជាធិបតេយ្យ​នីយកម្ម​។ សេចក្តីប្រកាស​ព័ត៌មាន​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៦ បានឲ្យដឹងថា ជំនួយឥតសំណង​ទាំងនេះ ត្រូវបាន​ផ្តល់ជូន ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ប្រ​កួត​ប្រ​ជែង​​ដែ​ល​​បាន​ទាក់ទាញ​សំណើរ ចំនួន ៧៧ ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​។(ដោយ៖ ថាន​ រស្មី)


ព័ត៌មានផ្សេងទៀត