កូរ៉េខាងត្បូង​-​​ចិន​​ចាប់ផ្ដើម​​បើក​កិច្ច​ប្រជុំ​​ស្ដីពី​​ការ​ធ្វើ​តេស្ត​​នុយក្លេអ៊ែរ​​កូរ៉េខាងជើង​​

14-01-2016 10:54 am 818
​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី Park Geun-hye

​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុន ហាប់​របស់​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​១៤​មករា​ថា ក្រុម​មន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​និង​មន្ត្រី​ការពារ​ជាតិចិន​បាន​ជួបជុំ​ពិភាក្សា​គ្នា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្មីៗ​នេះ​។ ​ការពិភាក្សា​នេះ គឺ​ធ្វើឡើង​នៅ​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ទី​១៤ មករា​។ ការប្រជុំ​ពិភាក្សា​រវាង​ចិន​-​កូរ៉េខាងត្បូង បាន​ធ្វើឡើង​បន្ទាប់​ពី​កូរ៉េ​ខាងត្បូង​និង​អាមេរិក​បាន​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​ចិន​ក្នុង​ការទប់ស្កាត់​ប្រទេស​ជិតខាង​ខ្លួន​។


​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី Park Geun-hye​បាន​ប្រាប់​សន្និសីទកាសែត​ថា​”​ខ្ញុំ​ជឿជាក់​ថា​រដ្ឋាភិបាល​ចិន​នឹង​មិន​អនុញ្ញាត​ឱ្យ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​យ៉ាប់យ៉ឺន​បន្ថែម​ទៀត​ឡើយ​”​។ បើ​តាមបេក​ជនពិសេស​អាមេរិកប្រ​ចាំ​នៅ​កូរ៉េ​ខាងត្បូង​រពឹង​ថា អាជ្ញាធរ​ចិន​នឹង​យល់​ស្រប​ជាមួយគ្នា ស្ដី​ពី​ការបញ្ឈប់​ធ្វើ​អាជីវកម្ម​នុយក្លេអ៊ែរ​។ កាលពី​ថ្ងៃ​ទី​១៤​មករា បេក​ជនពិសេស​អាមេរិកប្រ​ចាំ​នៅ​កូរ៉េ​ខាងត្បូង​និង​សម​ភាគី​ជប៉ុន​បាន​សម្រេច​ថា នឹង​ពង្រីក​ការដាក់ទណ្ឌកម្ម​បន្ថែម​ទៅលើ​កូរ៉េខាងជើង​។ ជាមួយគ្នានេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏​បាន​ថ្កោលទោស​និង​ដាក់​ទណ្ឌកម្ម​បន្ថែម​ដែរ ទៅលើ​សកម្មភាព​ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​។


​គួររម្លឹកថា កាលពី​ថ្ងៃ​១៣​មករា មេដឹកនាំ​កូរ៉េខាងត្បូង​លោកស្រី​Park Geun-hye​បាន​អំពាវនាវ​ឱ្យ​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ជាមួយ​កូរ៉េខាងជើង ប្រើ​អំណាច​របស់​ខ្លួន ដើម្បី​ជំរុញ​ឱ្យ​កូរ៉េខាងជើង​បញ្ឈប់​ការផលិត​កម្មវិធី​នុយក្លេអ៊ែរ​។ កូរ៉េ​ខាងជើង​បាន​អះអាងថា ខ្លួន​បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​០៦​មករា ឆ្នាំ​២០១៦៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត