កូរ៉េខាងជើង​​ប្រតិកម្ម​នឹង​​កូរ៉េខាងត្បូង​​បំពាក់​​ឧបករណ៍​​បំពង​សំឡេង​​នៅ​តំបន់​​ព្រំដែន​

09-01-2016 1:34 pm 953
ទាហានកូរ៉េខាងជើង​ដែលយាមល្បាត​​នៅព្រំដែន

​កូរ៉េខាងត្បូង​បាន​ប្រកា​ថា ខ្លួន​នឹង​បំពាក់​ឧបករណ៍​បំពង​សំឡេង​នៅ​តំបន់​ព្រំដែន​ឡើងវិញ ដើម្បី​ធ្វើ​ឃោសនា​ស័ព្ទ ពី​ថ្ងៃ​ទី​០៨​មករា​នេះ​តទៅ​។ ប៉ុន្ដែ​ការប្រកាស​បែប​នេះ ត្រូវបាន​កូរ៉េខាងជើង​ឆ្លើយតប​វិញ​ថា ការបំពាក់​ឧបករណ៍​បំពង​សំឡេង​លឺៗ​នៅ​តំបន់​ព្រំដែន គឺ​កូរ៉េខាងត្បូង​ចង់​ជំរុញ​ឲ្យមាន​សង្គ្រាម​ជាមួយ​កូរ៉េ​ខាងជើ​ង​ហើយ​។ សូមបញ្ជាក់​ថា ការ​ដាក់​ឧបករណ៍​បំពង​សំឡេង​នៅ​តំបន់​ព្រំដែន​កន្លងមក ត្រូវ​កូរ៉េខាងជើង​ចោទ​កូរ៉េខាងត្បូង​ថា ឃោសនា​បំពាន​និង​បង្ខូច​កិត្ដិយស​ដល់​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​។ ហេតុនេះហើយ ទើប​ការបំពាក់​ឧបករណ៍​បំពង​សំឡេង​នៅ​តំបន់​ព្រំដែន ត្រូវ​កូរ៉េខាងជើង​ប្រតិកម្ម​នឹង​កូរ៉េខាងត្បូង​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត