ហ្វេ​សប៊ុក​​ក្លាយ​​ជា​​សង្វៀន​របស់​​អ្នក​​នយោបាយ​​នៅ​​កម្ពុជា​​

08-01-2016 8:11 pm 3123

​អ្នកនយោបាយ ជាពិសេស ថ្នាក់ដឹកនាំ​ធំៗ​របស់​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ចាប់ផ្តើម​បង្ហាញ​ពី​ភាព​សកម្ម​ក្នុង​ការប្រើប្រាស់​ហ្វេ​សប៊ុក​។ ជាក់ស្តែង មួយ​រយៈ​ពេល​​ចុងក្រោយ​នេះ សម្តេច​​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កំពុងតែ​សកម្ម​យ៉ាងខ្លាំង​ជាមួយនឹង​ការប្រើប្រាស់​បណ្តាញ​សង្គម រៀងរាល់​១​ម៉ោង រឺ​២​ម៉ោង​ម្តង មានការ​បង្ហោះ​សារ​នយោបាយ រូបភាព និង​សកម្មភាព​ជាប់​ជាប្រចាំ​។ ក្រៅពី​ទំព័រ​ហ្វេ​សប៊ុក សម្តេច​ហ៊ុន សែន បាន​ដាក់ឲ្យ​ប្រើប្រាស់​គេហទំព័រ​ផ្ទាល់ខ្លួន និង​កម្មវិធី​ទូរស័ព្ទដៃ (App​ទូរស័ព្ទដៃ​) ថែមទៀត​ផង​។ ដោយឡែក​ឯកឧត្តម​សម រង្ស៊ី​វិញ បើ​មើល​ពី​ដើមទង ឯកឧត្តម​គឺជា​មនុស្ស​ម្នាក់​ដែល​សកម្ម និង​ផ្សាយ​ព័ត៌មាន​តាម​ហ្វេ​សប៊ុកមុនគេ រហូត​ជាប់​ឈ្មោះ ជា​នាយករដ្ឋមន្ត្រី​ហ្វេ​សប៊ុក ដោយ​សារ​​ចំនួន​​Like ច្រើន​។​

​គិត​មួយ​បែប​ទៀត​ទាំង​ឯកឧត្តម​សម រង្ស៊ី និង សម្តេច​ហ៊ុន សែន សុទ្ធ​តែ​យល់​ថា នេះ​ជា​វិធីសាស្ត្រ​មួយ ក្នុង​ការផ្សារភ្ជាប់​ទំនាក់​ទំនង​ទៅកាន់​ប្រជាពលរដ្ឋ និង​មាន​ប្រសិទ្ធភាព ជាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​មាន​ដូចជា​ទូរទស្សន៍ វិទ្យុ រឺ​កាសែត​ជា​ដើម​។ ដូច្នេះហើយ នាទី​បច្ចុប្បន្នភាព​សង្គម​នៅថ្ងៃនេះ អឿន ភា​រ៉ា នឹង​ធ្វើ​កិច្ចសម្ភាសន៍​​ជា​មួយ​​អ្នកកាសែត​ជើងចាស់​ពីររូប​។ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អឿន ភា​រ៉ា ជាមួយ​លោកពុយ គា និង​លោក​ឆាយ សុផល នៅក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម​ដូចតទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត