កម្មករ​រោងចក្រ​អ៊ែ​ដ្យា​យ​ស៍ជាង​៤០០​នាក់​ដែល​ធ្វើបាតុកម្ម រង់ចាំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ​

08-01-2016 4:30 pm 1510

​កាន់​បដា និង​អម​ដោយ​ឃោសន​សព្ទ កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ អ៊ែ​ដ្យា​យស៍ ស្វេត​ថឺ ប្រ​មាណ​​​ជាង​៤០០​នាក់ បាន​នាំគ្នា​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​។ ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​សុក្រ រហូតដល់​ម៉ោង​ប្រមាណ​១ រសៀល ទើប​ក្រុម​កម្មករ នាំគ្នារ​សាយ​បាតុកម្ម ក្រោយ​ពី​ខាង​តំណាង​ក្រសួង​ការងារ សន្យាថា​នឹង​បើក​កិច្ចចរចារ មួយ​រវាង ន​យោជក ក្រសួង​ការងារ និង​តំណាង​កម្មករ នៅ​ទីស្តីការក្រសួង​ការងារ នា​ថ្ងៃ​ច័ន្ទ ទី​១១ ខាងមុខនេះ​។​

 

​រោងចក្រ​កាត់ដេរ អ៊ែ​ដ្យា​យស៍ ស្វេត​ថឺ ស្ថិត​នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បានឲ្យដឹងថា កម្មករ បានទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ពី​ក្រុមហ៊ុន ដូចជា​ស្នើឱ្យ​ក្រុមហ៊ុន​អនុញ្ញាត​ច្បាប់​ជូន​កម្មករ​ពេល​មានធុរះ​ចាំបាច់ ការទាមទារ​ប្រាក់ខែ​សមរម្យ ការផ្តល់​ប្រាក់​ថ្លៃ​ធ្វើដំណើរ​បន្ថែម​ដល់​កម្មករ ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដក​ពាក្យបណ្ដឹង​ដែល​ប្តឹង​លើក​ម្មករ​កន្លងមក និង​ស្នើ​ឱ្យ​ក្រុមហ៊ុន​កុំ​បញ្ឈប់​កម្មករ និង​ន​យោជិ​ក​ដែល​ធ្វើការ​ទាមទារ​តវ៉ា​ជាដើម​។​


​សំឡេង លោក​ប៉ាវ ស៊ីណា​៖


​លោក​ប៉ាវ ស៊ីណា​បានបញ្ជាក់​ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​កម្មករ​រោងចក្រ​កាត់ដេរ អ៊ែ​ដ្យា​យស៍ ស្វេត​ថឺ ធ្វើ​ការតវ៉ា​នៅ​មុខ​ក្រសួង​ការងារ​។ បាតុកម្ម​ជា​លើក​ទី​៣​នេះ ធ្វើឡើង​បន្ទាប់​ពី​ពួកគេ​ព្យាយាម ដាក់​សំណើរ​សុំ​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​ខេត្ត តែ​មិន​មាន​ដំណោះស្រាយ ពី​មន្ត្រី​ពាក់​ពន្ធ័​ខេត្ត​។

(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត