ចិន​ចាប់ខ្លួន​មនុស្ស​១១​នាក់​ជាប់​ពាក់ព័ន្ធ​ការ​រអិល​​បាក់​ដី​​នៅ​ចិន​​កាលពី​​ខែ​មុន​​

01-01-2016 3:18 pm 1127

​អាជ្ញាធរ​ចិន​បាន​ចាប់ខ្លួន​មនុស្ស​១១​នាក់ ដោយ​អះអាង​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រអិល​បាក់​ដី នៅ​ភាគខាងត្បូង​ប្រទេស​ចិន កាលពី​ខែ​មុន​។ នេះ​បើ​តាម​សារព័ត៌មាន​ចិន​ស៊ីន​ហួរ​ចេញផ្សាយ​នៅ​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០១៦​។ រដ្ឋាភិបាល​ចិន​បាន​ស្ដីបន្ទោស​ថា បាន​រំលោភ​ច្បាប់​សុវត្ថិភាព​សំណង់​។ អាជ្ញាធរ​ចិន​ថា នៅ​ជុំវិញ​អគារ​និង​នៅក្នុង​ដី​ហុំ​ព័​ន្ធទៅ​ដោយ​សំរាម​។


​ព្រះរាជអាជ្ញា​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​បាន​និយាយថា ក្នុង​ចំណោម​មនុស្ស​ទាំង​១១​នាក់ ដែល​ត្រូវ​ចាប់ខ្លួន ក្នុងនោះ​មាន​ម្នាក់​ជា​នាយករង​នៃ​គំរោង​អភិវឌ្ឍ​អគារ​នៅ​ទីក្រុង​Shenzhen ប្រទេស​ចិន​។ ព្រះរាជអាជ្ញា​ថា ពួកគេ​ទាំងនោះ​បាន​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​នៃ​ការធ្វើ​ការធ្វេសប្រហែស​។ សូមបញ្ជាក់​ថា ហេតុការណ៍​រអិល​បាក់​ដី​កាលពី​ថ្ងៃ​ទី​២០​ធ្នូ បណ្ដាលឱ្យ​មនុស្ស​១២​នាក់​បាន​ស្លាប់ និង​៦២​នាក់​បាន​បាត់​ខ្លួន​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត