លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា "ក្លាយជានាយករដ្ឋមន្ត្រី គឺជាគោលបំណងរបស់ខ្ញុំ ក៏ដូចជាគោលបំណងរបស់យុវជនដទៃថែមទៀតដែរ"។
ការបញ្ជាក់ដ៏កម្រ ពីគោលបំណងរបស់ លោកហ៊ុន ម៉ានីនេះ ធ្វើឡើងនៅក្នុងកម្មវិធីវេទិកាសង្គម និងនយោបាយ របស់វិទ្យុវាយោ នៅថ្ងៃទី៣០ខែធ្នូ។ តំណាងរាស្ត្រវ័យក្មេងរូបនេះ មានប្រសាសន៍បន្តថា ក្លាយជានាយករដ្ឋមន្ត្រី គឺយុវជននីមួយៗគួរតែដាក់ក្តីសុបិន ហើយខិតខំប្រឹងប្រែងដើម្បី ទទួលនូវតួនាទីនេះ។ តួនាទីនាយករដ្ឋមន្ត្រី មិនមែនជាឋានៈទេ ប៉ុន្តែគឺជាកិត្តិយសមួយ ដ៏ធំធេងក្នុងការបំរើប្រទេសជាតិ ដោយមានភាពទទួលខុសត្រូវ ហើយនឹងដើម្បីជាការនាំទិស និងថែរក្សានៅសុខសន្តិភាព និងការអភិវឌ្ឍជាបន្តថែមទៀត។
សំឡេងលោកហ៊ុន ម៉ានី