លោក​​អ៊ូ វីរៈ​​៖​​បន្ត​រិះគន់​​អ្នកនយោបាយ​​ទោះបី​​ធ្លាប់​ទទួល​​ការ​គំរាម​កំហែង​

28-12-2015 4:55 pm 2744

​លោក​អ៊ូ វីរៈ​ប្រធាន​វេទិការ​អនាគត និង​ជា​អ្នកតាមដាន​ស្ថាន​ការ​ណ៍នយោបាយ​នៅ​កម្ពុជា នៅក្នុង​រយៈពេល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​ឡើង​កម្តៅ​កាន់តែខ្លាំង លោក​អ៊ូ វីរៈ​ក៏​បាន​បញ្ចេញ​ទស្សន​កាន់តែច្រើន​ផងដែរ​។ ឆ្លងកាត់​ការរិះគន់​និង​ការបញ្ចេញមតិ​ជា​សារ​ធា​រណៈ​កន្លងមក ប្រធាន​វេទិការ​អនាគត ដែល​បដិសេធ​ថា​ខ្លួន​មិនមែន​ជា​អ្នកវិភាគ​ឯករាជ្យ​រូបនេះ ថា​លោក​ធ្លាប់​ត្រូវបាន​គេ​គំរាម​កំ​ហែង​​ដល់​អាយុជីវិត​ទៀតផង​។  មិន​ត្រឹមតែ​មិន​សំដែង​ការព្រួយបារម្ភ​ពី​សុវត្ថិភាព ផ្ទុយ​ទៅ​វិញ​លោក​អ៊ូ វីរៈ​បាន​និយាយ​លាយឡំ​ជាមួយ​សំណើច​ថា ពេល​ខ្លះ​លោក​អាណិត​អ្នក​ដែល​បាន​គំរាម​លោក​​ទៅ​វិញ ដោយសារ​តែ​បុគ្គល​ទាំងនោះ ត្រូវបាន​ផលប្រយោជន៍​និង​កំហឹង​បាំង​មុខ​ជិត​។ យ៉ាងណា​ក៏​ដោយ​លោក​អ៊ូ  វីរៈ​មិន​ប្រតិកម្ម​នឹង​រឿង​ទាំងអស់នេះ​ទេ ហើយ​លោក​បាន​ប្រៀបធៀប​ការរិះគន់​របស់​លោក​ទៅកាន់​អ្នកនយោបាយ​ថា​ដូចជា​ថ្នាំ​ដែល​ល្វីង​ពិបាក​លេប​ប៉ុន្តែ​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​លោក​នៅតែ​បន្តក់ថ្នាំ​ល្វីង​នេះ ទៅកាន់​អ្នកនយោបាយ​បន្តទៀត​។

 

សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​អ៊ូ វីរៈ​ប្រធាន​វេទិការ​អនាគត​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​៖

 

សំឡេង៖

ព័ត៌មានផ្សេងទៀត