មន្ដ្រីការទូត​​ជប៉ុន​​និង​កូរ៉េខាងត្បូង​​ជួប​គ្នា​​មុន​​កិច្ចប្រជុំ​ស្ដីពី​​បញ្ហា​​ទាសករ​​ផ្លូវភេទ​

28-12-2015 9:08 am 1264
រដ្ឋមន្ដ្រី​ការបរទេស​ជប៉ុន​ពេលផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត

​មន្ដ្រីជាន់ខ្ពស់​នៃ​ប្រទេស​កូរ៉េខាងត្បូង​និង​មន្ដ្រី​ជាន់ខ្ពស់​ជប៉ុន បាន​ជួបគ្នា​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅ​មុនពេល​កិច្ច​ពិភាក្សា​រវាង​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​។ កិច្ច​ជំនួប គឺ​ដើម្បី​ជា​ការរៀបចំ​សម្រាប់​កិច្ចប្រជុំ​រវាង​រដ្ឋមន្ដ្រី​ការបរទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ចន្ទ​នេះ​។


​សូមបញ្ជាក់​ថា កូរ៉េ​ខាងត្បូង​និង​ជប៉ុន​កម្រ​នឹង​ជួប​ពិភាក្សា​គ្នា​ណាស់ ប៉ុន្ដែ​អ្វី​ជាដើម​ចម​ធ្វើឲ្យ​ប្រទេស​ទាំង​ពីរ​ជួប​គ្នា​ជា​ញឹកញាប់ ដោយសារ​តែ​បញ្ហា​ទាសករ​ផ្លូវភេទ​ក្នុង​សម័យ​សង្គ្រាម នៅពេល​ជប៉ុន​ដាក់​អាណានិគម​លើ​កូរ៉េខាងត្បូង ហើយ​បាន​ចាប់​ស្ដ្រី​ជនជាតិ​កូរ៉េ​ខាងត្បូ​ង​ឲ្យទៅ​បម្រើកងទ័ព​ពួកគេ​។


​ត្រង់​នេះ​គឺជា​ចំណុច​ស្នូល​ដែល​ប្រជាជន​កូរ៉េខាងត្បូង​នៅតែ​រង​ការឈឺចាប់​ឲ្យតែ​នឹកឃើញ​ម្ដងៗ​។ ទំនាក់ទំនង​កូរ៉េខាងត្បូង​ជាមួយ​ជប៉ុន​ក៏​ញាំញី​ដោយសា​តែ​បញ្ហា​នេះ​ដែរ ដូច្នេះ​ទើប​ប្រទេស​ទាំង​ពីរ​ធ្វើ​យ៉ាងណា​ដោះស្រាយ​ឲ្យបាន ដើម្បី​រុញ​ល្បឿន​មិត្ដភាព​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជាមួយ​គ្នា​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត