គណ​បក្ស​ថ្មី​​បង្កើត​​ឡើង​​បន្ត​​បន្ទាប់​ស្រប​ពេល​​ដែល​​កម្តៅ​​នយោបាយ​​ចុះ​ត្រជាក់​​

24-12-2015 5:18 pm 1053

​គណបក្ស​ថ្មី​ឈ្មោះ​« គណបក្ស​យុវជន​កម្ពុជា​» ដែល​ក្រសួង​មហាផ្ទៃ ទើបតែ​បាន​ឆ្លើយតប​ចំពោះ​ការស្នើ​សុំ​ស្នើ​សុំ​បង្កើត​គណបក្ស​នោះ នៅ​ព្រឹក​នេះ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ស្តីពី​ការបង្កើត​គណបក្ស និង​បាន​បង្ហាញ​ពី​គោលនយោបាយ​របស់​ខ្លួន​។ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា អះអាងថា គណបក្ស​លោក នឹង​ចូលរួម​ប្រកួតប្រជែង នៅ​ក្នុង​​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​ខាងមុខ​។ នេះ​ជា​គណបក្ស​ថ្មី​ទី​៧​ហើយ​ដែល​បាន​ឡើង​។ តែ​ទោះជា​យ៉ាងណាក្តី គណបក្ស​ធំៗ​ទាំងពីរ​ហាក់​គ្មាន​ការចាប់អារម្មណ៍​ទេ បែ​ជា​នាំគ្នា​ស្ងាត់ ហើយ​ស្ថានភាព​នយោបាយ​ក៌​ចុះ​ត្រជាក់​ដែរ​។​

 

​សំណួរ​៖ នៅថ្ងៃនេះ គណបក្ស​ដែល​ទើប​តែ​បង្កើត​ថ្មី​ឈ្មោះ​« គណបក្ស​យុវជន​កម្ពុជា​» បាន​បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ស្តីពី​ការបង្កើត​គណបក្ស​។ សំបូរ តើ​អ្វី​ទៅ​ជា​ខ្លឹមសារ​សំខាន់ៗ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​នេះ​?

 

​ខ្លឹមសារ​សំខាន់ៗ របស់​គណបក្ស​យុវជន​កម្ពុជា ដែល​ជា​គណបក្ស​ថ្មី​ពេលនេះ ត្រូវបាន​លោក ពេជ្រ ស្រស់ តំណាង​ស្ថាបនិក​គណបក្ស​យុវជន​កម្ពុជា បាន​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ទី​១ សន្និសីទ​សារព័ត៌មាន​នេះ ចង់​បង្ហាញ​ពី​ការបង្កើត​គណបក្ស​របស់លោក  និង​ទី​២ បង្ហាញ​ពី​គោលនយោបាយ​របស់​ខ្លួន​។​

 

​បើ​តាម​លោក ពេជ្រ ស្រស់ តំណាង​ស្ថាបនិក​គណបក្ស​បាន បញ្ជាក់ថា ការដែល​លោក​សម្រេច​បង្កើត​គណបក្ស​ថ្មី​នេះ​ឡើង  គឺ​ដើម្បី​ចង់​ប្រមូលផ្តុំ​សំឡេង​យុវជន ដើម្បី​ធ្វើ​ការដោះស្រាយ​បញ្ហា​ជាតិ ដោយ​សមត្ថភាព​យុវជន​ផ្ទាល់ ហើយ​មិន​ចង់ឲ្យ​យុវជន​ដើរ​ផ្ញើ​វាសនា​របស់​ខ្លួន​លើ​គេ ដោយ​ចង់ឲ្យ​យុវជន​ផ្ញើ​វាសនា​លើ​សមត្ថភាព​ខ្លួនឯង​។​

 

​ដោយឡែក​សម្រាប់​គោលនយោបាយ​វិញ តំណាង ស្ថាបនិក​គណបក្ស​យុវជន​កម្ពុជា បានបញ្ជាក់​ថា នៅពេល​ដែល​គណបក្ស​យុវជន​កម្ពុជា ឈ្នះ​ឆ្នោត​ហើយ​ឈាន​ទៅ​ដល់​ការដឹកនាំ​ប្រទេស គណ​បក្ស​​នឹង​ដាក់​ចេញ​នូវ​គោលនយោបាយ​ចំនួន​៥ ចំណុច​។ នៅក្នុង​គោលនយោបាយ​៥ ចំណុច​នោះ បានបញ្ជាក់​ថា នៅពេល​ឈ្នះឆ្នោត គណបក្ស​ថ្មី​មួយ​នេះ នឹង​ផ្តល់​ថវិកា​១៦​ម៉ី​ន​ក្នុង​មួយ​ខែ ជូន​ប្រជាពលរដ្ឋ​ណា​ដែល​គ្មាន​ការងារ​ធ្វើ​រយៈពេល​៣​ខែ ដែល​ជា​ប្រាក់​សង្គ្រោះ​បឋម​។​

​សំឡេង​៖

 

​សំណួរ​៖ តើ​ហេតុអ្វី​បានជា លោក ពេជ្រ ស្រស់ បង្កើត​គណបក្ស​យុវជន​កម្ពុជា​នេះ ឡើង​នៅ​ចំ​កាលៈទេសៈ​ពេលនេះ​អញ្ចឹង​?

 

​ចំពោះ​ការបង្កើត​នៅ​ក្នុង​កាលៈទេសៈ​ពេលនេះ ត្រូវបាន​លោក ពេជ្រ ស្រស់ បាន​អះអាង​ថា ដោយសារតែ​លោក​មើលឃើញថា គណបក្ស​ធំៗ​ទាំងពីរ​ដែល​អស​នៈ​ក្នុងនៅ​សភា​សព្វថ្ងៃនេះ មិន​ដែល​រក​ដំ​ណោះស្រាយ​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​ទេ ។ មិន​ដែល​គិត​ដោយ​លោក​យល់ថា គណបក្ស​ទាំង​បោះ​គិតតែ​ពី​ឈ្លោះ​គ្នា និង​បំបែកបំបាក់​គ្នា​ជាដើម​។​

 

​ម្ប៉ាង​វិញ​ទៀត លោក​យល់ថា នៅ​ឆ្នាំ​២០១៨​ខាងមុខ​នេះ​និង​មាន​យុវជន​ជាច្រើន នឹង​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​។ ដូច្នេះ​លោក បង្កើត​គណបក្ស​យុវជន​កម្ពុជា​នេះ​ឡើង ដើម្បី​ផ្តល់​ឱ​កាល​ដល់​យុវជន ការដោះស្រាយ​បញ្ហា​ជាតិ ដោយ​សមត្ថភាព​យុវជន​ផ្ទាល់​។​

 

​គួរបញ្ជាក់​ថា បើ​គិត​មកដល់ពេលនេះ មាន​គណបក្ស​ដែល​បង្កើត​ថ្មី​មាន​ចំនួន ៧​គណបក្សនយោបាយ​ហើយ​ក្នុងនោះ​មានដូចជា​៖​ទី​១ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន របស់លោក យេង វីរៈ ជា ប្រធាន , ទី​២  គណបក្ស ខ្មែរ​សាមគ្គី របស់​លោកស្រី ឡាក់ សុភាព​ជា​ប្រធាន , ទី​៣ គណបក្ស​យុត្តិធម៌​ជាតិខ្មែរ របស់ លោក ហ៊ាង រិទ្ធី​, ទី​៤  គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សុណង់ដូ , ទី​៥ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា លោក ប្លាង សី​ន ប្រធាន , ទី​៦  គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា​ជា​ប្រធាន និង​ទី​៧  គណបក្ស​យុវជន​កម្ពុជា ប្រធាន​លោក ពេជ្រ ស្រស់ ។  

 

​សំណួរ​៖ តើ​ការបង្កើត​គណបក្ស​ថ្មី​ច្រើន​នេះ អាច​ជា​ការ​បំបែក​សំឡេង​គណបក្ស​ធំៗ​ទាំង​ពីរ​ទេ​?

 

​បើ​យើង​ពិនិត្យ​ពី​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ នឹង​ឈាន​មក ដល់​នៅ​ពេល​ឆាប់ៗ​ខាង​មុននេះ​។ ប៉ុន្តែ​មុនពេល​ដែល​ការបោះឆ្នោត​ឈាន​មក​ដល់​គេ​សង្កេតឃើញថា មាន​គណបក្សនយោបាយ​ជាច្រើន​បាន​បង្កើតឡើង​។ ទោះបីជា​មាន​គណណ​បក្ស​ថ្មី​បង្កើតឡើង​ច្រើន​ក្តី​តែ​គេ​សង្កេតឃើញថា គណបក្ស​ធំៗ​ទាំងពីរ ពោល​គឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្ក្រោះ​ជាតិ ហាក់​គ្មាន​ការចាប់អារម្មណ៍ ឬ​ភ័យខ្លាច ពីរ​ការ​បែ​សំឡេង​អ្វី​ទេ បែ​ជា​នាំគ្នា​ស្ងាត់ ហើយ​ស្ថានភាព​នយោបាយ​ក៌​ចុះ​ត្រជាក់​ដែរ​។​

 

​យ៉ាង​ក្តី​ការបង្កើតឡើងនេះ ត្រូវបាន​អ្នកវិភាគ​មើលឃើញថា ប្រទេស​កម្ពុជា​កំពុងតែ​ដើរ​លើ​ក​ផ្លូវ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ល្អប្រសើរ ប៉ុន្តែ​ការបង្កើត​នេះ ក៌អាច​ជាបំ​បែក​សំឡេង​គណបក្ស​ធំៗ​ទាំង​ពីរ ផងដែរ​។

 

​ដោយឡែក​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​នោះ  អ្នកវិភាគ យល់ថា​កំពុងតែ​មាន​ការ​អារម្មណ៍​ភ័យ​ផង និង​អរ​ផង ចំពោះ​ជោគវាសនា​របស់​ខ្លួន​ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល​នៅ​នីតិកាល​ទី​៥ ឆ្នាំ​២០១៨​ខាងមុខនេះ​។ មានការ​អារម្មណ៍​ភ័យ បើសិន​គណបក្ស​តូច​រួមគ្នា ជាមួយ​គណបក្ស​ប្រឆាំង​នៅ​មុនពេល​ការបោះឆ្នោត ពេលនោះ​គណបក្ស​កាន់អំណាច​អាច​​នឹង​បាត់​បងឱ​កាល​ក្នុង​ការដឹកនាំ​ប្រទេស​។

 

​ប៉ុន្តែ​បើសិនជា គណបក្ស​តូច​ទៅ​អត់​រូ​ម​គ្នា​ទេ គណបក្ស​សង្គ្រោះ​ជាតិ និង​បាត់បង់​សំឡេងគាំទ្រ បន្ថែម​ពី​នេះ​បើ​គណបក្ស​ប្រឆាំង​នេះ​ចាញ់​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ទៀត គណបក្ស​នេះ​អាច​និង​មាន​ជោគ​វាសនា​​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែរ​។ នេះ​ជា​ការអះអាង​របស់​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា ដែល​បានលើកឡើង​កន្លងមក​៕

(ដោយ៖គួន សំបូរ)

 

ព័ត៌មានផ្សេងទៀត