ថៅកែ​រោងចក្រ ព្រមាន​កាត់បន្ថយ​កម្មក​រ និង​បិទ​រោងចក្រ ក្រោយ​បាតុកម្ម​នៅ​បាវិត​

24-12-2015 10:30 am 2999

​ថៅកែ​រោងចក្រ​កាត់ដេរ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេន និង​តាយសេង នៅ​ទីក្រុង​បាវិត បាន​ព្រម​មាន​ថា នឹង​កាត់បន្ថយ​ចំនួន​កម្មករ ហើយ​អាច​នឹង​បិទទ្វារ​រោងចក្រ​ផងដែរ បើសិនជា​ការបញ្ជាទិញ ធ្លាក់ចុះ ឬ​ក៏​មិន​មាន​ការបញ្ជាទិញ ដោយសារតែ​មាន​ការតវ៉ា​កន្លងមក​។ ថៅកែ​រោងចក្រ​លើក​បែប​នេះ​ធ្វើឡើង​ក្នុង​ការប្រជុំ​ជាមួយ​អាជ្ញាធរខេត្ត និង​ក្រសួង​ការងារ​។​


​លោក​ប៉ាវ ស៊ីណា​ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ លើកឡើងថា នេះ​ជា​វិធានការ​ផ្នែក​យុទ្ធសាស្ត្រ របស់​ន​យោជក ដើម្បី​គំរាម​ដល់​ស្មារតី​កម្មករ​ដែល​ធ្វើការ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ផ្សេងៗ​។ ជា​បន្ត​សូម​ស្ដាប់​ប្រសាសន៍​លោក​ប៉ាវ ស៊ីណា​ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​៖


​សំឡេង​៖


​សូមបញ្ជាក់​ថា កម្មករ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេន និង​តាយសេង​បាន​នាំគ្នា​ធ្វើ​កុបកម្ម​ទាមទារ​ប្រាក់​ឈ្នួល​គោល​បន្ថែម​លើ​ចំនួន​១៤០​ដុល្លារ ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ផ្តល់ឱ្យ​កាលពីដើម​ខែ​តុលា​។ បាតុកម្ម​ត្រូវបាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​មក ដែល​បាន​បង្ក​ជា​អំពើ​ហិង្សា​ដោយ​ការ​គប់​ដុំថ្ម​ទៅលើ​រោងចក្រ រួម​ទាំង​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​៕

(​ដោយ​៖ គីម​ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត