ល្ហុងល្អទាំងសុខភាពនិងសម្រស់

22-12-2015 11:47 am 2240

ល្ហុង​គឺជា​កាដូ​ពី​ធម្មជាតិ​មួយ​ផ្តល់ជូន​ដល់​រាងកាយ​របស់​អ្នក នូវ​អត្ថប្រយោជន៍​គួរឱ្យកត់សម្គាល់​។​ក្រៅពី​មាន​រសជាតិ​ផ្អែម​ល្មមកាលណា​ទទួលទាន​វាជា​ប្រចាំ​រាល់ថ្ងៃល្ហុង​ផ្តល់​អត្ថប្រយោជន៍​ដូច​​តទៅ ៖

 

​ជួយ​ផ្នែក​រំលាយ​អាហារ​៖ជំងឺ​ក្រពះ​ជា​បញ្ហា​សាមញ្ញ​មួយ ប៉ុន្តែ​មិនមែន​កើត​ពី​ការ​ទទួលទាន​ល្ហុង​ជាប្រចាំ​នោះទេ។ល្ហុង​ត្រូវ​គេ​រកឃើញ​ថា សម្បូរ​ដោយ​អង់​ហ្ស៊ី​ម​បំបែក​ប្រូតេអ៊ីន ឈ្មោះ Papain ។ ក្រៅពី​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នកជំងឺ Cystic fibrosis អង់​ហ្ស៊ី​ម Papain អាចជួយ​សម្រួល​ដល់​ ការ​ទល់លាមក​និង​រក្សា​ក្រពះ​ឱ្យ​ស្រាល​។

​ជួយពន្យារ​ភាព​ចាស់​ទៅ​តាម​អាយុ៖ប្រសិន​ជា​ទទួលទាន​រាល់ថ្ងៃ ផ្លែ​ល្ហុង​ទុំ​អាច​រក្សា​នូវ​ថាមពល​របស់​រាងកាយ។វា​ជួយ​កាត់បន្ថយ​សញ្ញា​ចាស់​ទៅ តាម​អាយុ​និង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍ ថា​កាន់តែ​មាន​រាង​សមសួន។​

 

​ផ្ទុក​ដោយ​សមាសធាតុ​ប្រឆាំង​អុក​ស៊ីដកម្ម ៖ល្ហុង​ទុំ​មាន​សមាសធាតុ​ប្រឆាំង​ អុកស៊ីដកម្ម​យ៉ាងច្រើន។វត្តមាន​របស់​បេតា​ការ៉ូ​តែន និង​វីតាមីន​សំខាន់​ដូចជា វីតាមីន C​និង​E ត្រូវ​គេ​ដឹងថា ដើរតួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការទប់ស្កាត់​ការលូតលាស់ ​របស់​កោសិកា មហារីក​គ្រប់​ប្រភេទ។​

 

​ជា​អ្នក​សម្អាត​ស្បែក៖គេ​អាច​កិន​វា​យក​តែ​ទឹក​ ចំណុះ​ជិត​កន្លះ​លីត្រ​ លាយ​ជាមួយ​រុក្ខជាតិ ក្លិនក្រអូប​ប្រើ​ជា​គ្រឿងសម្ល (Herbs) ហើយ​ព្យាបាល​ស្បែក​របស់​អ្ន ក​ឱ្យ​មើល​ទៅ​ស្អាត​ចម្លែក​តែ​ក្នុង​រយៈពេល​២-៣ នាទី​ប៉ុណ្ណោះ​៕​ដោយ​៖ ជួប វត្ដី​

 

 

 

 

 

 

 


ព័ត៌មានផ្សេងទៀត