ករណី​​ប្លន់​​ប្រដាប់​អាវុធ​​ក្លាយ​ជា​​ប្រធាន​បទ​​ដ៏​​ក្តៅគ​គុក​​ក្នុង​​សង្គម​ខ្មែរ​?

14-12-2015 5:22 pm 8193

​ករណី​ប្លន់​ប្រដាប់​អាវុធ​នៅក្នុង​ទីក្រុង​ភ្នំពេញ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ បាន​នឹង​កំពុង​ធ្វើ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ រួម​ទាំង​ភ្ញៀវ​ទេសចរណ៍​ផង មាន​ភាព​ភ័យ​ខ្លាច​​ពី​សុវត្ថិភាព​របស់​ពួកគេ​។​ករណី​ប្លន់​ប្រដាប់អាវុធ​នេះ បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​នៃ​ការជជែក​គ្នា​រវាង​ក្នុងសង្គម​ខ្មែរ ហើយ​សូម្បី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា  ក៏​បាន​ចាប់​អា​រម្មណ៍​​ខ្លាំង ព្រមទាំង​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ឋ​ទាំងអស់ រួម​ទាំង​អាជ្ញាធរ​គ្រប់​មូលដ្ឋាន បង្កើន​ការយកចិត្តទុកដាក់​វា​យ​បង្ក្រាប​ក្រុមចោរ​ប្រដាប់អាវុធ ដែល​ធ្វើ​សកម្មភាព​ប្លន់​ប្រជា​ពលរដ្ឋ​យ៉ាង​សាហាវ​នា​ពេល​ថ្មីៗ​នេះ​។ ហើយ​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ពិនិត្យមើល​ឡើងវិញ ចំពោះ​ការស្នើ​លើកលែងទោស​ដល់​ទណ្ឌិត​ណា ដែល​ពាក់​ព័ន្ធ​នឹង​អំពើ​ប្លន់ និង​គ្រឿងញៀន​ផងដែរ​។​

សំឡេង៖

 

​សំណួរ​៖ បន្ទាប់​ពី​ករណី​ប្លន់​ប្រដាប់អាវុធ​បាន​កក្រើក​ឡើង​វិញ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់​ឲ្យធ្វើ សកម្មភាព​ព្រមៗ​គ្នា ដើម្បី​បង្ក្រាប​អំពើ​ប្លន់​នៅក្នុង​ប្រទេស​កម្ពុជា​។ សំបូរ តើ​អ្វី​ទៅ​ជា​ខ្លឹមសា​នៃ​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ពេលនេះ​?

 

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​ទស្សនទាន​សីលធម៌​សាសនា ដើម្បី​សុខដុម​នីយកម្ម​នៅ​កម្ពុជា ក្នុង​ទិវា​សកម្មភាព​សាសនា ដើម្បី​កុមារ​នៅ​កម្ពុជា​ព្រឹក​មិញ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​បញ្ជា​ជាថ្មី ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ឋ​ទាំងអស់ រួម​ទាំង​អាជ្ញាធរ​គ្រប់​មូលដ្ឋាន ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់​វា​យ​បង្ក្រាប​ក្រុម​ចោរ​ប្រដាប់អាវុធ ដែល​ធ្វើ​សកម្មភាព​ប្លន់​ប្រជាពលរដ្ឋ​យ៉ាង​សាហាវ​នា​ពេល​ថ្មីៗ​កន្លងមកនេះ នៅ​ទូទាំង​ប្រទេស ដោយ​គ្មាន​ការលើកលែង​ឡើយ​។ ហើយ​ចាត់ទុកថា  ក្រុមចោរ​ប្រដាប់អាវុធ​ទាំងនោះ គឺជា​ក្រុម​ឧក្រិដ្ឋជន គ្មាន​សាសនា​។​

​សំឡេង​៖

 

​ទន្ទឹមនឹងនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ផងដែរ ឲ្យ ធ្វើការ​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់​បំផុត​ចំពោះ​ការលើកលែង​ទោស​ឱ្យ​ទណ្ឌិត នៅក្នុង​ពន្ធនាគារ ដើម្បី​ចៀសវាង​ការលើកលែង​ទោស​អោយ​ក្រុមចោរ​ដែល​មាន​មុខ​ដដែលៗ ដែល​ចេញ​មក​បង្ក​អំពើចោរកម្ម និង អសន្តិសុខ​ដល់​សង្គម​ជាតិ​។​

 

​បន្ថែម​ពី​នេះ លោក​សូមឲ្យ​ប្រជាពលរដ្ឋ​បង្កើន​នូវ​ការប្រុងប្រយ័​ត្ន ហើយ​សហការ និង​រាយការណ៍​ជូន​មក​សមត្ថកិច្ច​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ប្លន់​ប្រដាប់អាវុធ និង​ក្រុម​ជនពាល​ឃោរឃៅ​ទាំងនោះ​។​

 

​គួរបញ្ជាក់​ថា ការចេញ​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ពេល បាន​ធ្វើឡើង  បន្ទាប់​ពី​ករណី​ប្លន់​ប្រដាប់អាវុធ​បាន​ធ្វើ​កក្រើក នៅក្នុង​រាជធានី​ភ្នំពេញ នា​រយៈពេល ចុង​ក្រោយ​​នេះ​។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១១​ធ្នូ កន្លងទៅ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​ដ៏​សាហាវ​មួយ​បាន​កើតឡើង​ទាំង​ព្រឹក​ព្រលឹម តែម្តង នៅក្នុង​ខណ្ឌ​ទួលគោក ដោយ​ក្រុមចោរ​បាន​បាញ់សម្លាប់​ម្ចាស់ ដើម្បី​​ប្លន់​យក​ម៉ូតូ​ដោយ​គ្មាន​ញញើត​ដៃ​។

 

​បន្ទាប់មក កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ក្រាប​ក្រុមចោរប្លន់​ទាំងនោះ ដោយ​បាន​បាញ់សម្លាប់​ចំនួន​ពីរ​នាក់ និង​បាន​ចាប់ខ្លួន​៤​នាក់​ផ្សេង​ទៀត​ក្នុងនោះ​មាន​ស្រី​ចំនួន​ពីរ​នាក់​ផង​ដែរ​។​

 

​ក្រោយពី​មាន​ករណី​ប្លន់​ប្រដាប់អាវុធ​នេះ​មក ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ រួម​ទាំង​ភ្ញៀវ​ទេសចរណ៍​ផង មាន​ភាពភ័យខ្លាច​ពី​សុវត្ថិភាព​របស់​ពួកគេ​។ ហើយ​ករណី​ប្លន់​ប្រដាប់អាវុធ​នេះ បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​នៃ​ការជជែក​គ្នា​រវាង​ប្រជាពលរដ្ឋ​ខ្មែរ​។

 

​សំណួរ​៖ ក្រោយពី​មាន​ការបញ្ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​គេ​ស្គាល់​ថា ជា​បុគ្គល​មាន​ឥទ្ធិពល​ក្នុង ជួ​រដ្ឋាភិបាល តើ​សមត្ថកិច្ច ក៏​ជា​ក្រសួង​ដែល​ពាក់ព័ន្ឋ​ឆ្លើយប​ត​យ៉ាងណា​ចំពោះ​បញ្ហា​នេះ​?

 

​ក្រោយពី​មាន​បញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សមត្ថកិច្ច ក៏​ជា​ក្រសួង​ដែល​ពាក់ព័ន្ឋ​បាន​លើកឡើងថា ក្រសួង​របស់​ខ្លួន​បាន​កំពុង​យកចិត្តទុកដាក់​ចំពោះ​ករណី​នេះ ហើយ​ក្រសួងក៌​បាន​នឹង​កំពុងតែ ធ្វើ​ការស្វែងរក​ក្រុមចោរ​ប្រដាប់​អាវុធ​ទាំងនោះ​យក​មក​ផ្តល់​ន្ទា​ទោស​តាមច្បាប់​ផង​ដែរ​។​

 

​បើ​តាម​លោក​ខៀវ​  សុភ​គ័ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​នេះ​ថា ក្រោយពី​មាន​ករណី​ប្លន់​ប្រដាប់អាវុធ​នេះ​មក ក្រសួង​របស់​លោក​បាន​នឹង​កំពុងតែ​បង្កើន​ការប្រុងប្រយ័ត្ន គ្រប់​គោលដៅ ប៉ុន្តែ​ពេលខ្លះ ក្រសួង​នៅ​មាន​ភាព​ចន្លោះប្រហោង ដោយសារ​តែ​ក្រុមចោ​ប្លន់​ប្រដាប់អាវុធ​ទាំងនោះ ស្ថិន នៅក្នុង​ទី​ងងឹត​។​

​សំឡេង​៖

 

​ដោយឡែង​សម្រាប់​ក្រសួង​យុត្តិធម៌​វិញ​បើ​តាម លោក ជិន ម៉ា​លីន ដែល​ជាអ្នកនាំពាក្យ បានបញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំ ក្រសួង​បាន​ធ្វើ​ការលើកលែងទោស​និង​បន្ធូរបន្ថយ​ទោស​លើ​ទណ្ឌិត​ចំនួន​បី​ដង នៅ​ពេល​​មាន​ពិធីបុណ្យ​ធំៗ រួម​មាន​បុណ្យចូលឆ្នាំ​ខ្មែរ ច្រត់ព្រះនង្គ័ល​និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​។ លោក​បាន​បញ្ជាក់ថា លើកលែង​ទោស​និង​បន្ធូរបន្ថយ​ទោស​លើ​ទណ្ឌិត​ភាគច្រើន​ក្រសួង បាន​ធ្វើ​ការពិនិត្យ​យ៉ាង​ល្អិតល្អន់​បំផុត ដោយ​ពិនិត្យ​ទៅ​លើ​ស្ថានភាព​ទង្ង​ន់​ទោស​របស់​ទណ្ឌិត​ទាំងនោះ​។​

 

​សំណួរ​៖ កន្លងមក​រដ្ឋាភិបាល​បាន​បង្កើត​នៅ​កងកម្លាំង​ការពារ​សន្តិសុខ​តាម​ភូមិ ដែល​គេ​ស្លាប់​បាន​លឺថា ភូមិ​ឃុំ​មាន​សុ​វត្តិភាព ចុះ​ហេតុ​អី​បានជា​អំពើ​លួច និង​ប្លន់​ប្រដាប់អាវុធ​នៅ​តែ​កើត​មាន​អញ្ចឹង​?

 

​ការបង្កើត​នៅ​កងកម្លាំង​ការពារ​សន្តិសុខ​តាម​ភូមិ ឬ​ក៌​ហៅ​យ៉ាង​ថា​«​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​»​ករណី​នេះ​ត្រូវបាន​គេ​យល់​ដោយសារតែ កងកម្លាំង​ទាំង​នោះ​នៅ​មាន​ប្រសិទ្ធិភាព​នៅ​ទាប់ ហើយ​អ្វី​ដែល​សំខាន់​​ជាង​នេះ​នោះ គឺ​ប្រាប់​ខែ​របស់ នៅ​ទាប់​ដែល​។ ដូច្នេះហើយ​ទើប​បាន​ធ្វើឲ្យ​ការបំពេញ​តួនាទី​របស់ កងកម្លាំង​ទាំង​នោះ​នៅ​មានកំ​រឹត​ទាប់​នៅឡើយ​។​

 

​បើ​តាម​អ្នកស្រាវជ្រាវ​សង្គម​លោក កែម ឡី បាន​អះអាង​ថា ដោយសារ​តែ​ចំណុច​ទៅ​នោះ​ហើយ ទើបបាន​ធ្វើ​កងកម្លាំង​ការពារ​សន្តិសុខ​តាម​ភូមិ និង​សមត្ថកិច្ច​ធ្វើការ​ក្នុង​តួនាទី​ចំនួន​២ ទី​១ បំពេញ​ពេញ តួនាទី​តាមច្បាប់​ផង ទី​២ បំពេញ​តួនាទី​រក​ចំណូល​ផង ដែល​ធ្វើ​ប្រសិទ្ធិភាព​ការងារ​ធ្លាក់ចុះ​។​

 

​អ្នកស្រាវជ្រាវ​សង្គម​រូបនេះ​បាន​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​ទី​១ រដ្ឋាភិបាល​ត្រូវ ផ្តល់​ប្រាប់​ខែ​ដល់​កងកម្លាំង​ការពារ​សន្តិសុខ​តាម​ភូមិ និង​សមត្ថកិច្ច​ឲ្យមាន​ភាព​ថ្លៃថ្លូរ ទី​២ ត្រូវ​ផ្តល់​ឱកាស​ដល់​ពួកគាត់​ធ្វើ​កិច្ច​អន្ត​រាគ​មន៍​បាន ទី​៣ កុំឲ្យ​មាន​ភាពនិទន្ឌភាព​ជា​ដើម​។​

​សំឡេង​៖

 

(ដោយ៖គួន សំបូរ)

 

 


ព័ត៌មានផ្សេងទៀត