មន្ត្រី​​គណបក្សប្រឆាំង​​ថា​​សន្ទុះ​​នៃ​ការ​អាន​សៀវភៅ​​របស់​​យុវជន​​មាន​​ការ​កើន​ឡើង​​

13-12-2015 6:52 pm 1632

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​យ៉ែម បុញ្ញា​ឫទ្ធិ នៅ​ទី​១៣ ខែ​ធ្នូ បាន​លើកឡើង​ថា នៅ​ឆ្នាំ​២០១៥​នេះ ការ​អាន​​សៀវភៅ​របស់​យុវជន មាន​ការកើនឡើង​ជាង​ឆ្នាំមុន​។ លោក​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ថា វិស័យ​អប់រំ​មាន​កំណែទម្រង់​ជា​វិជ្ជមាន ដោយ​បាន​រៀបចំ​ពិព័រណ៍​សៀវភៅ​កម្ពុជា លើក​ទី​៤ នៅ​បណ្ណាល័យ​ជាតិ ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ “​អាន​ខ្ញុំ​ថ្ងៃនេះ ដើម្បី​ជោគជ័យ​ថ្ងៃស្អែក​” ដើម្បី​លើកកម្ពស់ និង​ជំរុញ​ការអាន​សៀវភៅ​នៅ​កម្ពុជា ហើយ​សន្ទុះ​នៃ​ការអាន​សៀវភៅ​របស់​យុវជន និស្សិត​នៅ​ឆ្នាំនេះ មាន​​ការ​កើន​ឡើង​​ជាង​ឆ្នាំមុន​​៕

ដោយ​៖ អឿន ភា​រ៉ា​

ព័ត៌មានផ្សេងទៀត