រដ្ឋសភាបានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១១ខែធ្នូនេះ ស្តីពីការលើកពេលវេលា ស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សហជីព ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ គឺត្រូវការពេលវេលាបន្ថែម ដើម្បីត្រៀមលក្ខណៈរៀបចំឲ្យបានល្អ។
អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងជូនដំណឹងជាថ្មីដល់សាធារណៈជន នៅពេលដែលគណៈកម្មាការរៀបចំសិក្ខាសាលា បានកំណត់ពេលវេលាសារជាថ្មី៕ដោយ៖សឿម ឧត្តម