លោក ម៉ម សូណង់ដូ​​៖​​តំណែង​​​​លោក ហ៊ាង រិទ្ធីនឹង​​បញ្ចប់​​ក្នុង​​សមាជ​​គណ​បក្ស​​ថ្ងៃទី​​១២​​ធ្នូ​

08-12-2015 11:54 am 2287

​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​ទី៨ ខែធ្នូ ឆ្នាំ ២០១៥​នេះ​ថា គណបក្ស​របស់​លោក នឹង​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ​ជាថ្មី​ម្ដងទៀត នៅ​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០១៥​។ លោក​ថា នៅក្នុង​សមាជ​គណបក្ស​នេះ ក៌​មាន​ការផ្លាស់ប្តូរ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដែល ធ្លាប់មាន​បញ្ហា​កន្លងមក​ដែរ ជា​ពិសេស​បញ្ហា​លោក ហ៊ាង រិទ្ធី ដែល​ជា​អនុ​ប្រធា​ន​​គណបក្ស​។​

 

បើ​តាម​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​បាន​អះអាងថា  សមាជ​វិសាមញ្ញ​លើ​ទី​២​នេះ បាន​ធ្វើឡើង​ក្នុង​គោលបំណង ទី​១​ស្ដី​ពី​ការជ្រើសរើស​គណៈកម្មាធិកា​រ​អចិ​ន្ត្រៃយ៍​​​​ឡើងវិញ ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ ធ្វើ​វិសោធនកម្ម គោល​នយោ​បាយ និង​ជ្រើស​ជ្រើស​ក្រុមប្រឹក្សា​ជាតិ​បន្ថែម ។​

​សំឡេង​៖

 

​ទាក់ទង​នឹង​ភាពចម្រូងចម្រាស​ក្នុង​គណបក្ស​កន្លងមក ត្រូវបាន​លោក ម៉ម សូណង់ដូ បញ្ជាក់ថា នៅក្នុង​សមាជ​គណបក្ស​ពេលខាងមុខ​នេះ មាន​ការផ្លាស់ប្តូរ​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​ឡើងវិញ ក្នុង​នោះ​ក៌​មានការបញ្ចប់​តំណែង​របស់​លោក ហ៊ាង រិទ្ធី ដែល​ជា​អនុប្រធាន​គណបក្ស​ផងដែរ​។​

​សំឡេង​៖

 

​គួរបញ្ជាក់​ថា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម សូណង់ដូ ធ្លាប់បាន​ធ្វើ​សមាជ ម្តង​រួចមកហើយ​កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៥ ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ថ្នាក់ដឹកនាំ​។ ក្នុង​​សមាជ​នោះ បានសម្រេច​ជ្រើសតាំង​លោក ម៉ម សូណង់ដូ ជា​ប្រធាន​គណបក្ស​។ ចំណែក​អនុប្រធាន​មាន​២​រូប គឺ​លោក ហា​រី សំអាត និង​លោក ហ៊ាង រិទ្ធី​។​

 

​ប៉ុន្តែ​ក្រោយមក​ក៏​មាន​ការបែកបាក់​ផ្ទៃ​ក្នុង​ដោយ​លោក​ហ៊ាង រិទ្ធី ដែល​ជា​អនុប្រធាន​គណបក្ស បាន​ប្តឹងផ្តល់​ទៅ​តុលាការ​សុំ​ឲ្យ​រំលាយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដោយ​បាន​ស្នើ​ឲ្យ​តុលា​ការ​បើក​ការស៊ើបអង្កេ​ត​លើ​ការចាយវាយ​ថវិកា​ក្នុង​បក្ស​របស់​លោក ម៉ម សូណង់ដូ កន្លងមក​នេះ​ដែរ​។ ប៉ុន្តែ​កា​ស្នើ​នេះ ត្រូវបាន​តុលាការ​តម្កល់ទុក​មិន​ចាត់ការ​៕

(ដោយ៖គួន សំបូរ)


ព័ត៌មានផ្សេងទៀត