អ្នកវិភាគ​​៖បើ​រដ្ឋាភិ​បាល​​មិន​​កែប្រែ​​ឥរិយា​បថ​​នយោ​បាយ​​ទេ​កម្ពុ​ជា​​នឹង​​ខាត​​បង់​​សេដ្ឋ​កិច្ច​​

07-12-2015 4:41 pm 6468

​អ្នកវិភាគ និង​អ្នកស្រាវជ្រាវ​កិច្ចការ​សង្គម​បាន​អះអាងថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នឹង​មាន​ការអភិវឌ្ឍ ទៅមុខ ដោយ​គ្មាន​ការ​ថយ​ក្រោយ​ទេ បើទោះបីជា​មាន​ការ​ផ្តាច់​ជំនួយ​ពីរ​បរទេស​ក៏​ដោយ​។ ប៉ុន្តែ​បើសិនជា រដ្ឋាភិបាល​នៅ​តែ​មិន​កែប្រែ​ចំពោះ​ឥរិយាបថ​នយោបាយ​របស់​ខ្លួន​ទេ ហើយ​ខាង​ភាគី​អន្តរជាតិ​ឈាន​ទៅ​ដល់​ការ ដាក់បន្ទុក​រហូត​មាន​ការដកអ្នកវិនិយោគ​ចេញពី​កម្ពុជា និង​មិន​ទទួល​ទិញ​ទំនិញ​របស់​កម្ពុជា ពេល​នោះ​កម្ពុជា​នឹង​ខាត​បង់​សេដ្ឋកិច្ច​របស់​ខ្លួន​។​

 

​ការលើកឡើង​របស់​អ្នកវិភាគ និង​អ្នកស្រាវជ្រាវ​កិច្ចការ​សង្គម​នេះ គឺ​បាន​ធ្វើឡើង ក្រោយ​ពី​សភា​សហភាព​អឺរ៉ុប បាន​ព្រមាន​លុបចោល​ជំនួយ​ជិត​៤៥០​លាន​ដុល្លារ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​តាម​ចាប់ខ្លួន​មេដឹកនាំ​លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​ទៀត​។​

 

​លោក កែម ឡី អ្នកស្រាវជ្រាវ​កិច្ចការ​សង្គម បាន​អះអាង​បើសិនជា​មាន​ការ​ផ្តាច់ជំនួយ​ត្រឹមតែ​៤០០ ទៅ ៥០០ លាន​ដុល្លារ គឺ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា វា​មិន​មាន​បញ្ហា​អី​នោះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​​នោះ បើ​រដ្ឋាភិបាល​នៅ​តែ​មិន​កែប្រែ​ចំពោះ​ឥរិយាបថ​នយោបាយ​របស់​ខ្លួន​ទេ ហើយ​សភា​សហភាព​អឺរ៉ុប​ដក់​អ្នកវិនិយោគ​ចេញពី​កម្ពុជា និង​មិន​ទទួល​ទិញ​ទំនិញ​របស់​កម្ពុជា ពេល​នោះ​កម្ពុជា​នឹង​មាន​វិបត្តិ​សេដ្ឋកិច្ច​របស់​ខ្លួន​។ លោក កែម ឡី​

​សំឡេង​៖

 

​បើ​តាម​លោក កែម ឡី បានបញ្ជាក់​ថា ការព្រមាន​លុបចោល​ជំនួយ​របស់​សភា​សហភាព​អឺរ៉ុប​នេះ មិនមែន​ដោយសារ​តែ ការចាប់​លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​ទេ​។ មិនមែន​ដោយសារ​តែ ប្រទេ​ស​សភា​សហភាព​អឺរ៉ុប គឺជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ធានា​ឲ្យ ប្រទេស​ទាំងអស់​គោរព​នូវ លទ្ធិប្រជាធិបតេយ្យ ហើយ​កាលណា​ដែល​ប្រទេស​ណាមួយ​អូសទាញ​ប្រទេស​ទៅរក​ផ្លូវខុស​ប្រជា​​ធិប តេ​យ្យ ពេល​នោះ​នឹង​មាន​វិធានការ​។​

 

​ដោយឡែក​ចំពោះ​លោក រស់ រ៉ាវុធ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ នយោបាយ​និង​ទំនាក់​ទំ​ទង​អន្តរជាតិ បាន​លើកឡើង​ថា បើសិន​ជា​សភា​សហភាព​អឺរ៉ុប​ផ្តាច់ជំនួយ​ចេញពី​កម្ពុជា​មែន ប្រទេស​កម្ពុជា​នឹង​មាន​ការប៉ះពាល់​ផ្នែក​ធំៗ​ចំនួន​២​គឺ​៖

​សំឡេង​៖

 

​លោក រស់ រ៉ាវុធ បាន​អះអាង​ថា បើទោះបីជា​មាន​ការ​ផ្តាច់​ជំនួយ​ពីរ​បរទេស​ក៏​ដោយ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅតែ​មាន​ការអភិវឌ្ឍ​ទៅមុខ មិន​អាច​ដើរ​ថយក្រោយ​ទេ ប៉ុន្តែ​គ្រាន់​ថា ការអភិវឌ្ឍន៍​នេះ មាន​លក្ខណៈ​យឺត​ជាមុន​។ លោក​ថា ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា គួរតែ​ពិចារណា​ផងដែរ​ចំពោះ ការ​ផ្តាច់​ជំនួយ​របស់​សភា​សហភាព​អឺរ៉ុប​នេះ​។​

 

​បើ​តាម​អ្នកជំនាញ​ផ្នែក​ទំនាក់​ទំ​ទង​អន្តរជាតិ​រូបនេះ បាន​លើកឡើង​ថា ដើម្បី​ដំណោះស្រាយ​បញ្ហា​ខាង លើ​នេះ​បាន ចំណុច​ទី​១ រដ្ឋាភិបាល​គួរ​តែ​រក​ដំណោះស្រាយ​ជាតិ​មួយ​ឲ្យបាន​ល្អ​ប្រសើរ និង​ចំណុច​ទី​២ រដ្ឋាភិបាល​ធ្វើ​យ៉ាងណា ឲ្យ​នយោបាយ​ទំនា​ក់​ទំ​ទង​អន្តរជាតិ​របស់​យើង​បាន​ល្អ ពេល​នោះ​សេដ្ឋកិច្ច​របស់​ប្រទេស​នឹង​មាន​ភាព​រីកចំរើន​។​

​សំឡេង​៖

 

​ទោះជា​យ៉ាងណាក្តី នេះ​គ្រាន់តែ​ជា​មតិ និង​ការផ្តល់​យោបល់​របស់​អ្នកវិភាគ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​កន្លងមក រដ្ឋាភិបាល​កម្ពុជា​អះអាងថា ប្រទេស​កម្ពុជា នឹង​កាន់តែ​ឈាន​ទៅ​មុខ​។ ទោះបីជា​មាន ឬ​គ្មាន​ជំនួយ​​ក៏​ដោយ ហើយ​ថា អ្វី​ដែល​កម្ពុជា​ធ្វើ​នាពេល​បច្ចុប្បន្ន​នេះ គឺ​ស្រប​ទៅតាម​រដ្ឋ ធម្មនុញ្ញ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។​

 

​បើ​តាម​រដ្ឋមន្ត្រី ក្រសួងការបរទេស កម្ពុជា លោក ហោ ណាំហុង បានបញ្ជាក់​ថា លោក​ជឿថា ប្រទេស​កម្ពុជា នឹង​កាន់តែ​ឈាន​ទៅ​មុខ​។ ទោះបីជា​មាន ឬ​គ្មាន​ជំនួយ​ក៏​យើង​នៅតែ​ទៅមុខ​ដែរ​។ ហើយ​លោក អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ជឿថា កម្ពុជា​ពី​ថ្ងៃនេះ​តទៅ តែងតែ​ទៅ​មុខ​ជា​និច្ច អត់​មាន​ការ​ថយក្រោយ​នោះទេ​។ លោក​ថា ការព្រមាន​ដក​ជំនួយ​ពី​កម្ពុជា​របស់​សភា​អឺរ៉ុប​នោះ បើ​មក​ដល់ពេលនេះ គឺ​មិន​ទាន់​បាន​សម្រេច​ជា​ផ្លូវការ​នោះ​ឡើយ​ទេ​៕

(ដោយ៖គួន សំបូរ)

 


ព័ត៌មានផ្សេងទៀត