លោក​យឹម សុវណ្ណ​៖​​​​ករណី​​​លោក​​សម រង្ស៊ី​នឹង​​ត្រូវ​ជជែក​​​​ក្នុង​​​ជំនួប​​​​នា​​​សប្តាហ៍​​ក្រោយ​

27-11-2015 6:22 pm 4864


​តាម​គម្រោង ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ជួប​ចរចា​ជាមួយ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​អំឡុង​សប្តាហ៍​ក្រោយនេះ ដើម្បី​ដោះស្រាយ​ស្ថានភាព​នយោបាយ នៅក្នុង​ប្រទេស​។​អ្នក​នៃ​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ថា នៅ​សប្តាហ៍​ក្រោយ​នឹងមាន​ជំនួប​តែ​នៅ​មិនទាន់​បាន​កំណត់​ពី​ពេលវេលា​និង​របៀបវារៈ​នៅឡើយ​ទេ​។

 

​សម្រាប់​លោក យឹម សុ​វ ណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​វាយោ​ថា ករណី​សំខាន់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​លើក​មក​ពិភាក្សា គឺ​ករណី​លោក​សម​រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​អ្នកនាំពាក្យ​រូប​នេះ បាន​បន្ថែម​ថា​គ្មាន​អ្វី​សំខាន់​ជាង​ករណី​លោក​សម រង្ស៊ី​នោះ​ទេ ពីព្រោះ​ករណី​នេះ បាន​ធ្វើឲ្យ​ភ្ញាក់ផ្អើល​ដល់​ឆាក​អន្តរជាតិ​។​

 

​ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសំភាសន៍​រវាង ឆេង សូរិយា ជាមួយ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​យឹម សុវណ្ណ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដូចតទៅៈ

សំឡេង

 

 

 

ព័ត៌មានផ្សេងទៀត