តោះ​​ចូលរួម​​បណ្តែត​​គោម​​នៅ​​មាត់​​ទន្លេ​​មុខ​​វាំង​​នា​​ល្ងាច​​នេះ​

25-11-2015 4:44 pm 5315

​លោក​ឡុង ឌី​ម៉ង់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានថ្លែងប្រាប់វិទ្យុវាយោ នៅ​ថ្ងៃ​នេះ​ថា  ក្នុង​ថ្ងៃ​ទី​2​នៃ​បុណ្យ​អុំទូក​ដែល​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​រៀបចំ ពិធី​ដាល់អំបុក លីង​អំបុក​ធ្វើឡើង​នៅ​ទីតាំង​រមណីយដ្ឋាន​វត្ត​ភ្នំ​។

 

ចំនែក​នៅ យប់​នេះ​ម៉ោង​៦​នៅ​មាន​ពិធី​បណ្តែត​គោម​ទៀត​នៅ​មាត់​ទន្លេ​មុខ​វាំង ម៉ោង​៧​នឹង​មាន​ការដុត​កាំជ្រួច ហើយ​ពាក់កណ្តាល​អាធ្រា​ត្រមាន​ពិធី​អកអំបុក​-​សំពះ​ព្រះ​ខែ​នៅ​វត្តភ្នំ​វិញ​។​លោក​ឡុង​ឌី​ម៉ង់ បានឲ្យដឹង​ទៀតថា ក្នុង​ឪ​កាស​នេះ សូម​បងប្អូន​ចូលរួម​ឲ្យបាន​ច្រើន​កុះករ​ដើម្បី​ចូលរួម​នៅក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​មួយ​នេះ​៕ជាបន្តសូមស្តាប់កិច្ចសំភាសន៍រវាងឆេង សូរិយា និងលោកឡុង ឌីម៉ង់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដូចតទៅ៖

 

សំឡេង

ព័ត៌មានផ្សេងទៀត