កូរ៉េខាងជើង​​ថា​ការធ្វើ​សមយុទ្ធ​របស់​កូរ៉េខាងត្បូង​​ជា​ចេតនា​​បង្ក​ហេតុ​

24-11-2015 4:02 pm 1261

​ក្រោយ​​កូរ៉េខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​យោធា​នៅ​ព្រំដែន​សមុទ្រ​ជម្លោះ នៅ​ថ្ងៃ​ទី​២៣​វិច្ឆិកា​រួចមក ការរិះគន់​របស់​កូរ៉េខាងជើង​លើ​សមយុទ្ធ​នេះ​ក៏​បាន​លេញ​ចេញមក​ដែរ ដោយ​ទីក្រុង​ព្យុង​យ៉ាង​បាន​រិះគន់ថា សមយុទ្ធ​នេះ​ជាការ​បង្កហេតុ​ដ៏​គ្រោះថ្នាក់​បំផុត និង​ជា​ចេតនា​បង្ក​ឲ្យមាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​។ ប៉ុន្តែ​អ្នកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក គុន​ហេ​អះអាងថា សមយុទ្ធ​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹងកម្លាំង​យោធា​របស់​ខ្លួន​តែប៉ុណ្ណោះ​។ គួរកត់សំគាល់​ថា ទោះជា​មាន​ភាព​តានតឹង​កើតឡើង​យ៉ាង​នេះ​ក្តី មិនទាន់​មាន​ភាគី​ណាមួយ ព្រមាន​លុប​ជំនួប​ចរចា​ដែលគ្រោងធ្វើនៅថ្ងៃទី២៦វិច្ឆិកាទេ​។ ជា​ជំនួប​ពិភាក្សា​ដែល​ប្អូន​កូរ៉េ​ទាំង​ពីរ​គ្រោង​ធ្វើ​ ដើម្បី​បន្ថយ​ភាព​តានតឹង​ដែល​បាន​កើតឡើង​កាលពី​ខែ​សីហា​ឆ្នាំ​២០១៥៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត